ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ថា ការបាញ់មីស៊ីល Hwasong-18 គ្រាន់តែជាសញ្ញាផ្ដើមការវាយលុយរបស់ កូរ៉េខាងជើង ប៉ុណ្ណោះ
លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប Hwasong-18 កាលពីថ្ងៃពុធសប្ដាហ៍មុន គឺគ្រាន់តែជាសញ្ញានៃការចាប់ផ្ដើមប្រតិបត្តិការវាយលុកយោធារបស់ទីក្រុងព្យុងយ៉ាងប៉ុណ្ណោះ ។

លោកស្រី គីម បានចេញសេចក្ដីថ្លែងការណ៍បែបនេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA កាលពីថ្ងៃចន្ទ ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ដែលបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្នែកការទូត ប៉ុន្តែកូរ៉េខាងជើងខ្លួនឯងទេដែលមិនចង់បានបែបនេះ ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោកស្រី គីម បានកត់សម្គាល់ទៀតថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការអង្គុយតុចរចាជាមួយទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ហើយលោកស្រីថែមទាំងបានផ្ដាំទៅអាមេរិកដែរថា ឲ្យឈប់រវើរវាយទៀតទៅដែលចង់ឲ្យកូរ៉េខាងជើងសម្រេចនូវការរំសាយអាវុធនុយក្លេអ៊ែរតាមរយៈវិធានការដូចជា ការផ្អាកបណ្តោះអាសន្ននៃការធ្វើសមយុទ្ធយោធារួមគ្នា និងការបន្ធូរបន្ថយទណ្ឌកម្មផ្សេងៗជាដើម ។
គួរបញ្ជាក់ថា កូរ៉េខាងជើង គ្រោងនឹងប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥៣ នាថ្ងៃទី ២៧ ខែកក្កដានេះ ខណៈទីក្រុងព្យុងយ៉ាងចាត់ទុកទិវាមួយនេះថាជា ជ័យជម្នះលើសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅ ប្រទេសណា?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


