ព័ត៌មានអន្ដរជាតិ
ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅប្រទេសណា?
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា សហរដ្ឋអាមេរិកបានផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសឹកប្រឆាំងនឹងរុស្ស៊ីរួចហើយ ខណៈចំណាត់ការនេះក៏កើតឡើងទាំងចម្រូសចម្រាសផងដែរ ដោយសារតែអាមេរិកធ្លាប់បានថ្កោលទោសចំពោះការប្រើប្រាស់អាវុធបែបនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏មានសំនួរជាច្រើនចង់ដឹងថា តើអាមេរិកដែលតែងតែផ្ដល់គ្រាប់បែកចង្កោមទៅឲ្យប្រទេសផ្សេង ជាពិសេសផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែនកាលពីពេលលថ្មីៗនេះ ចុះចំណែករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនខ្លួនឯងវិញនោះ នៅតែប្រើសព្វាវុធបែបនេះដែរឬក៏យ៉ាងណា?
ចម្លើយនោះគឺថា ការប្រើប្រាស់គ្រាប់បែកចង្កោមចុងក្រោយបំផុតពីសំណាក់សហរដ្ឋអាមេរិក បានកើតឡើងនៅក្នុងប្រទេសយេម៉ែនកាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ ។ សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងចំនួនដ៏ច្រើនក្នុងឆ្នាំ ២០០៩ អំឡុងពេលការលុកលុយលើប្រទេសអ៊ីរ៉ាក់ និងនៅអាហ្វហ្គានីស្ថាន ។

ទន្ទឹមនោះ រហូតដល់ឆ្នាំ ២០១៦ សហរដ្ឋអាមេរិកនៅតែបន្តប្រើគ្រាប់បែកចង្កោមទៀត ហើយព័ស្តុតាងនោះបានមកពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ។ ក្នុងនោះក្រុមចម្រុះមួយនេះបានប្រើប្រាស់គ្រាប់បែកចង្កោមដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងកងកម្លាំង Houthi នៅយេម៉ែន ។
ជាទូទៅ គ្រាប់បែកចង្កោមសំដៅទៅលើប្រភេទគ្រាប់ផ្លោងដែលហោះពីលើអាកាស ហើយបញ្ចេញសារធាតុផ្ទុះតូចៗមួយចំនួននៅលើផ្ទៃដី បន្ទាប់ពីវាត្រូវបានបាញ់ដោយកាំភ្លើងធំ កាំភ្លើងកងទ័ពជើងទឹក គ្រាប់រ៉ុកកែត ឬទម្លាក់ពីលើយន្តហោះជាដើម ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយមិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវាអាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការ នៅប៉ុន្មានឆ្នាំ ឬច្រើនទសវត្សរ៍ បន្ទាប់ពីវារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន
ចុចអាន ៖ លោក បៃដិន ប្រាប់លក្ខខណ្ឌ និងពេលវេលាដែល អ៊ុយក្រែន ស័ក្តិសមចូល ជាសមាជិកអង្គការណាតូ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


