ព័ត៌មានអន្ដរជាតិ
លោក Pita ដើរចេញពីសភា ក្រោយទទួលយកការចោទប្រកាន់របស់តុលាការធម្មនុញ្ញ ថៃ
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បានយល់ព្រមទទួលយកបណ្ដឹងរបស់តុលាការធម្មនុញថៃ ពាក់ព័ន្ធនឹងការដកបញ្ឈរជើងលោកចេញពីតួនាទីជាសមាជិកសភាតំណាងរាស្ត្រ ហើយបានសម្រេចដើរចេញពីសភាផងដែរ ។

តុលាការបានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីទទួលយកការពិចារណាលើបណ្តឹងមួយដែលពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV បើទោះបីជាក្រុមហ៊ុនមួយនេះលែងបើកដំណើរការក៏ដោយ ។
រដ្ឋធម្មនុញ្ញថៃបានហាមប្រាមសមាជិកសភាមិនឲ្យកាន់ភាគហ៊ុនក្នុងស្ថាប័នសារព័ត៌មានឡើយ ខណៈលោក Pita បានអះអាងដែរថា ភាគហ៊ុនចំនួន ៤២,០០០ របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV គឺជាទ្រព្យសម្បត្តិរបស់ឪពុកលោកប៉ុណ្ណោះ ជាពិសេសប័ណ្ណកម្មសិទ្ធិត្រូវបានផ្ទេរទៅឲ្យសាច់ញាតិរបស់លោកតាំងពីពេលនោះមកម្ល៉េះ ។

ទន្ទឹមនោះ ក្រោយពេលដើរចេញពីសភា មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខវ័យ ៤២ ឆ្នាំរូបនេះក៏ទទួលបានការទះដៃសាទរយ៉ាងខ្លាំងពីសំណាក់សមាជិកសភាផងដែរ ជាពិសេសលោក Pita បានប្រាប់ដល់ក្រុមការងាររបស់បក្សឲ្យបន្តធ្វើការងារដើម្បីបម្រើដល់ប្រជាពលរដ្ឋថៃផងដែរ ។
គួរបញ្ជាក់ថា លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយពីសមាជិកព្រឹទ្ធសភា ខណៈមូលហេតុចម្បងនោះ គឺដោយសាតែបក្សរបស់លោក Pita នៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តុលាការធម្មនុញ្ញ ថៃ បញ្ឈរជើងលោក Pita ពីតួនាទីជាសមាជិកសភាតំណាងរាស្ត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


