Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការធម្មនុញ្ញ ថៃ បញ្ឈរជើងលោក Pita ពីតួនាទីជាសមាជិកសភាតំណាងរាស្ត្រ

បានផុស

នៅ

តុលាការធម្មនុញ្ញនៅថ្ងៃពុធនេះបានបញ្ឈរជើងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ ​បន្ទាប់​ពី​ទទួល​យក​ការ​ពិចារណា​លើ​បណ្តឹង​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាន់កាប់​ភាគហ៊ុន​​របស់​លោក Pita នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc បើទោះបីជាក្រុមហ៊ុនមួយនេះ​លែងបើក​ដំណើរការក៏ដោយ។

រដ្ឋធម្មនុញ្ញថៃ​បានហាមប្រាម​សមាជិក​សភា​មិនឲ្យ​កាន់​ភាគហ៊ុន​ក្នុង​ស្ថាប័ន​សារព័ត៌មានឡើយ ខណៈលោក Pita បានអះអាងដែរថា ភាគហ៊ុនចំនួន ៤២,០០០ របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc គឺជាទ្រព្យសម្បត្តិរបស់ឪពុកលោកដែលបានគ្រប់គ្រងជាប្រតិបត្តិករ ជាពិសេសប័ណ្ណ​កម្មសិទ្ធិ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​សាច់​ញាតិរបស់លោក​តាំង​ពី​ពេល​នោះ​មកម្ល៉េះ ។

ទោះជាយ៉ាងណា ការបញ្ឈរជើងនេះមិនបានរារាំងការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីនោះទេ ស្របពេលដែលរដ្ឋសភា និងព្រឹទ្ធសភាថៃក៏កំពុងអង្គុយរួមគ្នាដើម្បីពិភាក្សាបោះឆ្នោតឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ សភា ថៃ ចាប់ផ្ដើមសម័យប្រជុំរួមគ្នាជុំទី ២ ដើម្បីបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម