ព័ត៌មានអន្ដរជាតិ
ក្រៅពីកម្ពុជា, ១០ប្រទេសទៀត ក៏រៀបចំការបោះឆ្នោតក្នុងឆ្នាំ២០២៣ នេះដែរ
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំ២០២៣នេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ ដែលរៀបចំការបោះឆ្នោត។
ដូចនេះ ដើម្បីឲ្យកាន់តែច្បាស់ តស់ទៅដឹងទាំងអស់៖
១. មីយ៉ាន់ម៉ា
ប្រទេសដែលមានរដ្ឋប្រហារយោធានៅឆ្នាំ២០២១មួយនេះ ត្រូវបានគេរំពឹងថា នឹងរៀបចំការបោះឆ្នោតនៅពេលណាមួយ ចន្លោះខែកុម្ភៈដល់ខែសីហា។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ យោធានឹងរៀបចំការបោះឆ្នោត តាមការសន្យាមែនឬក៏អត់។
២. ហ្វាំងឡង់
ការបោះឆ្នោតសភាហ្វាំងឡង់ បានធ្វើឡើងរួចទៅហើយ កាលពីថ្ងៃទី២ខែមេសា ឆ្នាំ២០២៣។
៣. ប៉ារ៉ាហ្គាយ
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសនេះ ក៏ធ្វើឡើងរួចហើយដែរកាលពីថ្ងៃទី៣០ ខែមេសា ដោយគណបក្ស Colorado របស់លោក Santiago Peña ទទួលបានជ័យជម្នះ។
៤. ថៃ
ថៃ ក៏បានរៀបចំការបោះឆ្នោតរួចហើយដែរ កាលពីថ្ងៃទី១៤ ខែឧសភា ដោយគណបក្សចលនាឆ្ពោះទៅមុខ ទទួលបានសំឡេងភាគច្រើន ប៉ុន្តែមកទល់ពេលនេះ មិនទាន់រកអ្នកកាន់តំណែងជានាយករដ្ឋមន្ត្រីបាននៅឡើយទេ។
៥. តួកគី
តួកគី ក៏បានរៀបចំការបោះឆ្នោតសកលហើយដូចគ្នា កាលពីថ្ងៃទី១៤ខែឧសភា ដោយគណបក្សរបស់លោក Recep Tayyip Erdogan ជាអ្នកទទួលបានជ័យជម្នះ។
៦. ក្វាតេម៉ាឡា
ក្វាតេម៉ាឡា បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃទី២៥ខែមិថុនា។
៧. លុចសំបួរ
ការបោះឆ្នោតទូទៅ គ្រោងនឹងរៀបចំឡើងក្នុងប្រទេសលុចសំបួរនៅថ្ងៃទី ៨ខែតុលា ខណៈរដ្ឋាភិបាលបច្ចុប្បន្នគឺជាសម្ព័ន្ធនៃគណបក្សប្រជាធិបតេយ្យ, គណបក្សពលករសង្គមនិយមលុចសំបួ និងគណបក្សបៃតង។
៨. ប៉ាគីស្ថាន
សភាជាតិប៉ាគីស្ថានបច្ចុប្បន្ន គ្រោងនឹងរំលាយនៅថ្ងៃទី១៣ខែសីហា ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ពីការរំលាយ។
៩. ប៉ូឡូញ
ការបោះឆ្នោតសភា នឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ ដើម្បីជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភា។
១០. អេស្ប៉ាញ
ការបោះឆ្នោតសកលរបស់ប្រទេសអេស្ប៉ាញ នឹងត្រូវធ្វើឡើងនៅពេលណាមួយក្នុងឆ្នាំ២០២៣នេះ ពោលគឺមិនឲ្យលើសថ្ងៃទី១០ខែធ្នូឡើយ៕
ប្រេសម្រួល៖ Vann Vann
ប្រភព៖ WIONews
ចុចអាន៖ ការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ ក្រោយបោះឆ្នោត មានប្រវត្តិចេញពីណា?
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


