ព័ត៌មានអន្ដរជាតិ
ប្រជាជន ថៃ ប្រមូលផ្ដុំគ្នានៅ បាងកក ដើម្បីធ្វើបាតុកម្មទ្រង់ទ្រាយធំគាំទ្រលោក Pita
ក្រុមបាតុករថៃដែលគាំទ្រមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស បានប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំនៅកន្លែងជាច្រើនក្នុងទីក្រុងបាងកកដើម្បីត្រៀមធ្វើបាតុកម្មក្នុងថ្ងៃចុងសប្តាហ៍នេះ ។

ការប្រមូលផ្ដុំរបស់ក្រុមបាតុករបានកើតឡើង បន្ទាប់ពីសភាបានបោះឆ្នោតដកសិទ្ធិឈរឈ្មោះលើកទី ២ របស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក៏ដូចជាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកបញ្ឈរជើង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះ ជាសមាជិកសភា ពាក់ព័ន្ធទៅនឹងសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ។
ទន្ទឹមនោះ ក្រុមប្រឹក្សានិស្សិតនៃសាកលវិទ្យាល័យ Thammasat, ក្រុមបាតុកម្ម Talugas និងអង្គការនិស្សិតនៃប្រទេសថៃបានបង្ហោះនៅលើទំព័រ Facebook ថា ពួកគេក៏នឹងបន្តរៀបចំផែនការធ្វើបាតុកម្មរហូតដល់ថ្ងៃអាទិត្យផងដែរ ។

ស្របពេលជាមួយគ្នានេះ ការប្រមូលផ្ដុំដែលបានគ្រោងទុកកាលពីថ្ងៃសុក្របានចាប់ផ្តើមនៅខាងក្រៅសាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart កាលពីវេលាម៉ោង ៥ ល្ងាច ខណៈនៅម៉ោង ៧ យប់ក្រុមបាតុករបានប្រមូលផ្ដុំនៅខាងក្រៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក (BACC) ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Sombat Boonngam-anong សកម្មជននយោបាយមួយរូបក៏បានបង្ហោះនៅលើទំព័រ Facebook របស់លោកដែរថា លោកសូមអំពាវនាវឲ្យបន្តមានការប្រមូលផ្ដុំទ្រង់ទ្រាយធំមួយផ្សេងទៀតនាថ្ងៃអាទិត្យនៅផ្លូវបំបែក Asok ចាប់ពីម៉ោង ៥ ល្ងាចដើម្បីបង្ហាញពីការគាំទ្រចំពោះលោក Pita និងគណបក្សចលនាឆ្ពោះទៅមុខ ហើយលោកក៏នឹងអញ្ជើញលោក Pita ឲ្យមកចូលរួមផងដែរ ។

គួរបញ្ជាក់ថា អាជ្ញាធរក្នុងទីក្រុងបាងកកកាលពីថ្ងៃសុក្រក៏បានជូនដំណឹងដល់អ្នកបើកបររថយន្តទាំងអស់ឲ្យបញ្ចៀសការធ្វើចរាចរណ៍លើផ្លូវមួយចំនួននៅតំបន់ជុំវិញមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ទីក្រុងបាងកក ក៏ដូចជាផ្លូវបំបែក Pathumwan ខណៈដែលក្រុមអ្នកតវ៉ាបានរៀបចំធ្វើបាតុកម្មនៅទីនោះ ចាប់ពីម៉ោង ៤ រសៀលរហូតដល់ម៉ោង ៧ យប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក Pita ចេញមុខនិយាយទៅកាន់ប្រជាជន ថៃ ក្រោយអស់សិទ្ធិធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


