ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន Global Times ៖ លទ្ធផលបោះឆ្នោតនៅ កម្ពុជា នឹងពង្រឹងស្ថិរភាព និងទំនាក់ទំនង ចិន-កម្ពុជា
សារព័ត៌មានចិន Global Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានឹងដាក់មូលដ្ឋានយ៉ាងរឹងមាំសម្រាប់ស្ថិរភាព និងការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនង ចិន-កម្ពុជា នាពេលអនាគត ។

អ្នកវិភាគបានកត់សម្គាល់ថា ភាគីទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពដែលមិនអាចបំបែកបានដែលបង្កើតដោយអ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យដូចជា កិច្ចសហប្រតិបត្តិការ វិនិយោគ និងកិច្ចការតំបន់ ។
បើយោងតាមលោក Zhuang Guotu ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Xiamen បានប្រាប់សារព័ត៌មាន Global Times កាលពីថ្ងៃអាទិត្យថា សម្តេចតេជោ ហ៊ុន សែន បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា ជាពិសេសទោះបីជាប្រទេសលោកខាងលិចព្យាយាមចូលរួមក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក៏ដោយ ក៏ផលប៉ះពាល់របស់ពួកគេមកលើកម្ពុជានៅមានកម្រិតនៅឡើយ ។

លោក Zhuang បានកត់សម្គាល់ថា លទ្ធផលបោះឆ្នោតនៅកម្ពុជាទំនងជានឹងបន្តអភិវឌ្ឍបន្ថែមទៀតនូវចំណងមិត្តភាពជាមួយប្រទេសចិនក្នុងរយៈពេលខាងមុខ ហើយក៏ជាលទ្ធផលដែលភាគីចិនចង់បានផងដែរ ដោយសារតែទំនាក់ទំនងដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជាត្រូវបានចាក់ឫសនៅក្នុងផលប្រយោជន៍ជាតិដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ជាពិសេសគឺការរក្សាទំនាក់ទំនងមិត្តភាពបានបម្រើដល់ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ។
អ្នកជំនាញបានលើកឡើងទៀតថា ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងច្រើននៅកម្ពុជា ដោយមានចំនួន ៩០.៥ ភាគរយនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២២ និង ៧៣.៥ ភាគរយក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ ហើយការវិនិយោគនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការនាំចេញរបស់ប្រទេសនេះ ។

ទន្ទឹមនោះ ក្រៅពីវិស័យសេដ្ឋកិច្ច ចិន និងកម្ពុជាក៏រក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងកិច្ចការតំបន់ផងដែរ ។ ជាពិសេស កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន ដែលមានសារៈសំខាន់សម្រាប់ប្រទេសចិនក្នុងការរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត ។
គួរបញ្ជាក់ថា យោងតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានសំឡេងច្រើនលើសលប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយអាចគ្រប់គ្រង ១២០ អាសនៈលើ ១២៥ អាសនៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ប៉ូលិសខេត្ត វៀតណាម ជាប់ កម្ពុជា ចាប់បានកាហ្វេក្លែងក្លាយរាប់សិបតោន មុនដឹកជញ្ជូនទៅឲ្យអតិថិជន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


