ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមវាយប្រហារសងសឹក លើទីតាំងដែលគ្មានអ្នកណានឹកស្មានដល់ នៅអ៊ុយក្រែន
ប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ព្យាយាមវាយប្រហារគោលដៅនៅទីក្រុងមូស្គូនិងគ្រីមៀ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អះអាងថា ប្រទេសអ៊ុយក្រែនកំពុងធ្វើការវាយប្រហារលើគោលដៅជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ដើម្បីបង្វែរការយកចិត្តទុកដាក់ពីការវាយបកដ៏អភ័ព្វរបស់ខ្លួន ហើយលោកថែមទាំងគំរាមផងដែរថា ការសងសឹករបស់រុស្ស៊ី នឹងគ្មាននរណាម្នាក់នឹកស្មានដល់នោះទេ។

លោកនិយាយថា ទីក្រុងមូស្គូ គួរតែជ្រើសរើសគោលដៅដែលមិនមានលក្ខណៈស្តង់ដារសម្រាប់ការវាយប្រហារសងសឹករបស់ខ្លួន ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងកៀវលើទីតាំងស៊ីវិល។
លោកសរសេរលើ Telegram ថា “សត្រូវរបស់យើង មិនអាចសម្រេចបានជោគជ័យក្នុងដំណើរការវាយលុករបស់ខ្លួនបានទេ ដែលនេះមានន័យថា ពួកគេនឹងស្វែងរកជ័យជម្នះក្នុងវិស័យសារព័ត៌មាន ទោះបីជាហួសហេតុ និងមិនសមហេតុផលក៏ដោយ។ ពួកគេកំពុងជ្រើសរើសគោលដៅស៊ីវិល សម្រាប់ការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ហើយមនុស្សគ្រប់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់រឿងនេះ”។
លោកបន្ថែម “ដូចនេះ យើងក៏ត្រូវជ្រើសរើសគោលដៅដែលមិនមានលក្ខណៈស្តង់ដារសម្រាប់ការវាយប្រហាររបស់យើងដែរ ពោលគឺមិនត្រឹមតែឃ្លាំង មជ្ឈមណ្ឌលថាមពល និងមូលដ្ឋានប្រេងប៉ុណ្ណោះទេ ប៉ុន្តែនៅមានកន្លែងផ្សេងទៀតដែលគ្មាននរណាម្នាក់នឹកស្មានដល់ ហើយកន្លែងដែលវាយប្រហារនោះនឹងមានឥទ្ធិពលធំធេង”។
គួរបញ្ជាក់ជាថ្មី ការគំរាមរបស់លោក Medvedev ធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន លើទីក្រុងមូស្គូកាលពីព្រឹកថ្ងៃចន្ទទី២៤ខែកក្កដា។ ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងដ្រូន២គ្រឿង ប៉ុន្តែត្រូវបានរុស្ស៊ីស្ទាក់ចាប់ ហើយធ្លាក់ចូលទៅក្នុងអគារមួយកន្លែង ខណៈក្រុមមន្ត្រីនិយាយថា ការវាយប្រហារនោះ មិនបណ្តាលឲ្យមានអ្នករបួស ឬការខូចខាតអ្វីធ្ងន់ធ្ងរនោះទេ ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ រុស្ស៊ី គំរាមវាយប្រហារ រោងចក្រផលិតរថក្រោះអាល្លឺម៉ង់ នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


