ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន កំពុងសុំទានអាវុធអច្ឆរិយៈពី អាមេរិក និងអឺរ៉ុប
ប្រធានសភារុស្ស៊ី ឬសភា Duma លោក Vyacheslav Volodin បាននិយាយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនកំពុងសុំទានអាវុធអច្ឆរិយៈពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងទម្រង់ជាយន្តហោះចម្បាំង F-16 ជាដើម ។

លោក Volodin បានសរសេរនៅលើបណ្ដាញ Telegram ថា “រដ្ឋាភិបាលទីក្រុងកៀវដែលដឹកនាំដោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កំពុងអង្វរទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចស៊ែលសម្រាប់ “អាវុធអច្ឆរិយៈ” ដើម្បីដោះស្រាយបញ្ហាលើសមរភូមិទាំងអស់របស់ពួកគេ” ។
លោក Volodin បាននិយាយថា “អាវុធអច្ឆរិយៈ” ទាំងនេះដំបូងឡើយ គឺជាកាំភ្លើងយន្តដែលផលិតដោយសហរដ្ឋអាមេរិក ហើយបន្ទាប់មកបានក្លាយទៅជាប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត HIMARS ក៏ដូចជារថក្រោះខ្លារខិន Leopard និង Bradley ប៉ុន្តែទោះយ៉ាងណា គ្មានអាវុធណាមួយក្នុងចំណោមអាវុធទាំងនេះបានជួយអ៊ុយក្រែនក្នុងការវាយបកលើរុស្ស៊ី ចាប់តាំងពីដើមខែមុនមកឡើយ ។

លោក Volodin និយាយបន្ថែមថា “ទាហាន និងមន្ត្រីរបស់យើងកំពុងដុតអាវុធលោកខាងលិចទាំងនោះម្តងមួយៗ ហើយសព្វាវុធថ្មីៗដែលបានបញ្ជូនដោយរដ្ឋជាសមាជិកអាមេរិក ឬ EU នឹងមិនអាចមានឥទ្ធិពលលើលទ្ធផលនៃប្រតិបត្តិការសឹកទៀតនោះទេ“ ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំមុនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រទេសលោកខាងលិចបន្តគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ជាមួយនឹងជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសទាំងនោះក៏មានការស្ទាក់ស្ទើរក្នុងការបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីក្រុងកៀវផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


