ព័ត៌មានអន្ដរជាតិ
ចិន ថា អាមេរិក កំពុងប្រែក្លាយកោះតៃវ៉ាន់ ទៅជា “ឃ្លាំងរំសេវ”
ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យទី៣០ខែកក្កដាថា ការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោននូវកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់៣៤៥លានដុល្លារឲ្យទីក្រុងតៃប៉ិនាពេលថ្មីៗនេះ នឹងប្រែក្លាយកោះនេះ ទៅជា “ឃ្លាំងរំសេវ”។

លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនថាកងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ យកលុយបង់ពន្ធរបស់ប្រជាជនសាមញ្ញទៅចំណាយប៉ុន្មាននោះទេ ឬមិនថាមានអាវុធរបស់អាមេរិកច្រើនប៉ុនណានោះទេ វាមិនអាចធ្វើឲ្យរង្គោះរង្គើ ដល់ការតាំងចិត្តរបស់យើង ក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់បានឡើយ”។
លោក Chen បន្ថែមថា ជំនួយយោធាជាបន្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺនឹងប្រែក្លាយតៃវ៉ាន់ ទៅជាឃ្លាំងរំសេវ ដោយបង្កឲ្យមានការគំរាមកំហែងសង្រ្គាម នៅច្រកសមុទ្រតៃវ៉ាន់។

ការព្រមានរបស់ទីក្រុងប៉េកាំង កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបើកភ្លើងខៀវ ផ្តល់កញ្ចប់ជំនួយចំនួន៣៤៥លានដុល្លារ ទៅឲ្យតៃវ៉ាន់ដើម្បីបង្កើនឃ្លាំងយោធារបស់ខ្លួន។
សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា កញ្ចប់នេះនឹងរួមបញ្ចូលទាំងការបណ្តុះបណ្តាលផ្នែកការពារជាតិ និងការអប់រំសម្រាប់កងទ័ពតៃវ៉ាន់ ផងដែរ។
ក្រៅពីនេះ ជំនួយនោះក៏នឹងរួមបញ្ចូលនូវប្រព័ន្ធមីស៊ីលពីដីទៅអាកាស MANPADS និងសព្វាវុធផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន ផងដែរ។
មិនដូចជំនួយយោធាពីមុនៗទេ កញ្ចប់ចុងក្រោយបង្អស់នេះ គឺជាផ្នែកមួយនៃសិទ្ធិអំណាចប្រធានាធិបតី ដែលត្រូវបានអនុម័តដោយសភាអាមេរិកកាលពីឆ្នាំមុន ដែលនេះមានន័យថាអាវុធនឹងត្រូវបានយកចេញដោយផ្ទាល់ពីឃ្លាំងរបស់សហរដ្ឋអាមេរិក ដើម្បីពន្លឿនការផ្គត់ផ្គង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


