KPT+
មកដឹងអំពីវិធីសាស្ត្រថែរក្សារាង ដោយញ៉ាំតេនញ៉ារបស់ស្ត្រីសម័យ វិចតូរៀ
សម័យវិចតូរៀពីឆ្នាំ១៨៣០ ដល់ឆ្នាំ១៩០០ គឺជាសម័យកាលមួយពោរពេញទៅដោយគំនិតចម្លែកៗក្នុងការថែរក្សាសម្រស់ ក្នុងនោះមានវិធីសាស្ត្រមួយដែលយើងលើកយកមកនិយាយគឺ “ប្រើប្រាស់តេនញ៉ាមករក្សារាង” ស្ដាប់ទៅគួរឲ្យញញើត មិនដូចវិធីសម្រករាងសម័យទំនើបនោះទេ។

ការប្រើប្រាស់តេនញ៉ាមកសម្រករាងគឺងាយស្រួលនិងមានប្រសិទ្ធិភាពពិតប្រាកដ ស្រីៗគ្រាន់តែលេបថ្នាំមួយគ្រាប់ដែលផ្ទុកពងតេនញ៉ាជាការស្រេច។ បន្ទាប់ពីនោះមកពួកគេអាចបរិភោគអាហារតាមចិត្តចង់ដោយមិនចាំបាច់ភ័យពីការឡើងទម្ងន់ឡើយ ព្រោះស្រីៗនៅជំនាន់នោះជឿថា “សម្រស់បានមកដោយលំបាក ជាពិសេសត្រូវថែរាងឲ្យស្អាតដើម្បីរកប្ដី”។ ជាក់ស្ដែងផលលំបាកមានជាហូរហែបណ្ដាលមកពីតេនញ៉ាដូចជា៖ អស់កម្លាំង ល្ហិតល្ហៃ ខ្វះជីវជាតិ ឈឺពោះ ចង់ក្អួត និងរាគជាដើម។ ក្រោយពីទទួលរាងស្អាតតាមបំណងហើយ ស្រីៗត្រូវយកតេនញ៉ាចេញពីរាងកាយដោយប្រើថ្នាំបញ្ចុះ ឬឧបករណ៍ពិសេសៗក្នុងចំណោមវិធីសាស្ត្រទាំងនោះមានវិធីសាស្ត្រមួយជារបស់លោកគ្រូពេទ្យ Meyers គឺទាក់ទាញតេនញ៉ាតាមមាត់ ប៉ុន្តែអ្នកជំងឺមិនតិចទេដែលខក់រហូតដល់ស្លាប់។

ដោយសារការព្រួយបារម្ភពីសុខភាពសាធារណៈ រដ្ឋបាលចំណីអាហារនិងឱសថបានដាក់បម្រាមហាមប្រើប្រាស់ទៅលើថ្នាំពងតេនញ៉ាជាផ្លូវការហើយ។ យ៉ាងណាមិញ វិធីសាស្ត្រដ៏គគ្រិចនេះនៅតែមានអ្នកប្រើប្រាស់មកទល់បច្ចុប្បន្នជាសម្ងាត់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន
ចុចអាន៖ ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


