Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ទម្លាយថា ខ្លួនមានគិញសម្ងាត់ នៅ រុស្ស៊ី

បានផុស

នៅ

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានបង្កើតបណ្តាញចារកម្មទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសរុស្ស៊ី ។ នេះបើតាមការបញ្ជាក់ពីលោក Mikhail Podoliak ជំនួយការកំពូលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី។ 

លោក Mikhail Podoliak (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ លោកអះអាងថា ប្រទេសរុស្ស៊ី នឹងត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើងៗ នៅថ្ងៃខាងមុខ។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍អ៊ុយក្រែនប៉ុស្តិ៍លេខ២៤ ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី១១ខែសីហា លោក Podoliak បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GUR) និងទីភ្នាក់ងារសន្តិសុខ (SBU) របស់ទីក្រុងកៀវ គឺមានបណ្តាញប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសរុស្ស៊ី។

សេវាចារកម្មអ៊ុយក្រែន (រូបថត៖ Shutterstock)

ដោយសំដៅជាពិសេសទៅការផ្ទុះដ៏ខ្លាំងក្លានៅរោងចក្រមេកានិក Zagorsk ក្នុងទីក្រុង Sergiyev Posad កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សម្នាក់ និងរបួស ៨០ នាក់, លោកសង្កត់ធ្ងន់ថា “ឧប្បត្តិហេតុនៅទីនោះ នឹងកើនឡើងជាបន្តទៀត”។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Podoliak ធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោក Andrey Yusov បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា កងវរសេនាតូចទ័ពពិសេស Shaman របស់ទីក្រុងកៀវ ពិតជាបានចូលរួមក្នុងសកម្មភាពកម្ចាត់ និងបំផ្លាញនៅក្នុងប្រទេសរុស្ស៊ី មែន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ថា លោក ហ្សេលេនស្គី នឹងចរចាជាមួយ រុស្ស៊ី តែគ្មានថ្ងៃចរចាជាមួយលោក ពូទីន ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម