ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភខ្លាំងខណៈជំងឺអុតស្វា រាលដាលដល់១៩ខេត្ត ឆ្លងមនុស្ស២១៧នាក់
បុរសស្រឡាញ់ភេទដូចគ្នា ត្រូវបានគេណែនាំឲ្យរួមភេទដោយសុវត្ថិភាព បន្ទាប់ពីមនុស្សប្រហែល២១៧នាក់ត្រូវបានគេរកឃើញថា បានឆ្លងជំងឺអុតស្វា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

នាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) បាននិយាយនៅថ្ងៃចន្ទទី២១ខែសីហាថា ការឆ្លងត្រូវបានរកឃើញនៅក្នុងខេត្តចំនួន១៩ហើយ អ្នកជំងឺសុទ្ធតែជាបុរស។
យោងតាមអគ្គនាយករង DCD លោក Sopon Iamsirithaworn, អត្រាឆ្លង បានកើនឡើងគួរឲ្យព្រួយបារម្ភ ហើយអ្នកជំងឺស្ទើរតែទាំងអស់ ត្រូវគេរកឃើញថា បានរួមភេទដោយប្រថុយប្រថាន ឬគេងជាមួយមនុស្សដែលមិនស្គាល់គ្នា។

ក្នុងចំណោមបុរសទាំង២១៧នាក់ ដែលឆ្លងជំងឺអុតស្វា, មាន៣០នាក់ជាជនបរទេស ខណៈអ្នកនៅសេសសល់គឺជាជនជាតិថៃ។ អ្នកឆ្លងគឺមានអាយុចន្លោះពី២០ ទៅ៦០ឆ្នាំ។
ស្របពេលជាមួយគ្នានោះ លោក Sopon និយាយថា មានការព្រួយបារម្ភថា មេរោគនេះហាក់ដូចជារីករាលដាលខ្លាំងក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ ប្រសិនបើមនុស្សមិនបណ្តោយខ្លួន រួមភេទដោយប្រថុយប្រថានទេនោះ ឱកាសនៃការឆ្លងជំងឺអុតស្វា នឹងមិនមានឡើយ។
លោកបន្តថា ក្នុងខែឧសភាឆ្នាំនេះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងជំងឺអុតស្វាចំនួន២០ករណី ហើយតួលេខបានកើនឡើងដល់ប្រហែល៥០ករណីនៅខែមិថុនា និង១០០ករណីនៅខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


