សុខភាព
ថៃ រកឃើញអ្នកកើតជំងឺអុតស្វា បន្ថែមទៀត
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានប្រកាសកាលពីថ្ងៃអាទិត្យទី២៨ខែសីហាថា ស្ត្រីជនជាតិថៃអាយុ៣៧ឆ្នាំម្នាក់ នៅទីក្រុងបាងកក បានក្លាយជាអ្នកជំងឺអុតស្វាទី៧របស់ប្រទេសនេះ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីចុងសប្តាហ៍។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DDC បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានជូនដំណឹងដល់ក្រសួងកាលពីថ្ងៃសៅរ៍។
អ្នកជំងឺបានរួមភេទជាមួយជនបរទេស ប៉ុន្តែមិនបានធ្វើដំណើរទៅក្រៅប្រទេសឡើយ នាពេលថ្មីៗនេះ។

លោក Opas និយាយថា អ្នកជំងឺ ចេញរោគសញ្ញាគ្រុនក្តៅទាបនៅថ្ងៃទី ២០ ខែសីហា ហើយចេញពងបែកនៅជិតរន្ធគូទ នាថ្ងៃបន្ទាប់។ នៅថ្ងៃទី២២ខែសីហា ពងបែកជាច្រើនបានលេចឡើងនៅផ្នែកផ្សេងទៀតនៃរាងកាយ ដែលជំរុញឲ្យនាងទៅព្យាបាលនៅវិទ្យាស្ថានក្នុងខេត្ត Nonthaburi។
វេជ្ជបណ្ឌិត បានធ្វើតេស្ត RT-PCR និងបានបញ្ជាក់ពីការឆ្លងមេរោគ កាលពីថ្ងៃសុក្រ។

គិតត្រឹមថ្ងៃសៅរ៍ ករណីជំងឺអុតស្វា ៤៨ ៣៣១ករណី ត្រូវបានរកឃើញនៅទូទាំងពិភពលោកហើយមានអ្នកស្លាប់ចំនួន ១៥នាក់។
ប្រទេសចំនួន៥ ដែលមានករណីច្រើនជាងគេគឺសហរដ្ឋអាមេរិក អេស្ប៉ាញ ប្រេស៊ីល បារាំង និងអាល្លឺម៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ រកឃើញជំងឺអុតស្វា ករណីទី ៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


