ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ប្រមែប្រមូលបានក្រុមចម្រុះចំនួន ១០ និងមានអាសនៈកាន់តែកៀកដើម្បីបង្កើតរដ្ឋាភិបាលថ្មី
គណបក្សភឿថៃ និងគណបក្សចំនួន ១០ ផ្សេងទៀត ដែលក្នុងនោះបក្សចំនួន ២ មានទំនាក់ទំនងជាមួយនឹងយោធា នៅថ្ងៃចន្ទនេះបានប្រកាសចូលរួមក្នុងក្រុមចម្រុះដែលមានសំឡេងសរុប ៣១៤ នៅក្នុងសភា ខណៈបក្សភឿថៃតែងតាំងលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី ។
គណបក្សភឿថៃដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ មានសមាជិកសភាចំនួន ១៤១ រូប ហើយក៏ជាក្បាលម៉ាស៊ីនក្នុងការដឹកនាំក្រុមចម្រុះទាំង ១១ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីផងដែរ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខរបស់លោក Pita បាត់បង់ឱកាសមាសមួយនេះ ដោយសារតែចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ។
ចំណែកគណបក្សដែលឈ្នះអាសនៈក្នុងការបោះឆ្នោតជាបន្តបន្ទាប់ និងចូលរួមជាមួយគណបក្សភឿថៃ រួមមាន បក្សភូមិចៃថៃ មាន ៧១ អាសនៈ, បក្សផាឡាង ប្រាឆារ៉ាត់ មាន ៤០ អាសនៈ និងបក្សថៃរួបរួមជាតិ មាន ៣៦ អាសនៈ ។
ដោយឡែក ដៃគូចំនួន ៧ ផ្សេងទៀតគឺ បក្សឆាតថៃផាតាណា មាន ១០ អាសនៈ, បក្សប្រាឆាឆាត មាន ៩ អាសនៈ, បក្សភឿថៃរួមបាឡាំង មាន ២ អាសនៈ, បក្សឆាតផាតាណាខ្លា មាន ២ អាសនៈ ខណៈបក្សសេរីរួមថៃ, ផ្លុងសង្គមម៉ៃ និងគណបក្សស្រុកថៃ សុទ្ធតែមាន ១ អាសនៈដូចៗគ្នា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានប្រាប់សន្និសីទសារព័ត៌មានថា គណបក្សភឿថៃនឹងមានរដ្ឋមន្ត្រីចំនួន ៨ រូប និងអនុរដ្ឋមន្ត្រីចំនួន ៩ រួមទាំងទីស្ដីការនាយករដ្ឋមន្ត្រីផងដែរ ។
គួរបញ្ជាក់ថា ប្រធានសភាថៃលោក Wan Muhamad Noor Matha បានកំណត់យកថ្ងៃទី២២ ខែសីហា ជាកាលបរិច្ឆេទនៃសម័យប្រជុំរួមគ្នារវាងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រជាជន ថៃ ស្រលាញ់ពេញចិត្តកូនស្រីលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


