ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិ ក្រោយគ្របកន្លែងមិនជិតក្បាល
រដ្ឋាភិបាលតាលីបង់ ហាមស្ត្រីមិនឲ្យចូលទស្សនាឧទ្យានជាតិ Band-e-Amir ក្នុងខេត្ត Bamiyan ដោយសារតែពួកគេមិនគ្របកន្សែងឲ្យបានជិតក្បាលល្អ ។

លោក Mohammad Khaled Hanafi រដ្ឋមន្ត្រីស្តីទីនៃក្រសួងសីលធម៌ និងគុណធម៌ បានអំពាវនាវឲ្យបព្វជិតសាសនា និងភ្នាក់ងារសន្តិសុខ ហាមស្ត្រីមិនឲ្យចូលរហូតដល់មានដំណោះស្រាយចំពោះបញ្ហានេះ ។
ឧទ្យាន Band-e-Amir គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០០៩ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បព្វជិតសាសនានៅខេត្ត Bamiyan បាននិយាយថា អ្នកមកលេងតំបន់នោះគឺជា ស្ត្រីដែលមិនគោរពវិន័យ ព្រោះពួកគេគ្របកន្សែងរលុងៗមិនជិតក្បាលឡើយ ។
ទន្ទឹមនោះ កាលពីពេលថ្មីៗនេះក្រុមតាលីបង់ក៏បានបញ្ជាឲ្យបិទហាងកែសម្ផស្សនៅអាហ្វហ្គានីស្ថានផងដែរ ហើយនៅពាក់កណ្តាលខែកក្កដា ពួកគេបានបញ្ឈប់ស្ត្រីមិនឲ្យអង្គុយប្រឡងចូលសាកលវិទ្យាល័យជាតិទៀតផង ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ តាលីបង់ បញ្ជាឲ្យប៉ុស្តិ៍ទូរទស្សន៍បញ្ឈប់ការចាក់ផ្សាយរឿងណាដែលមាន តួស្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


