ព័ត៌មានអន្ដរជាតិ
ខេត្ត ហ៊ូណាន ជម្លៀសមនុស្សរាប់ពាន់នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់វាយប្រហារប្រទេស ចិន
អ្នកព្យាករអាកាសធាតុរបស់ប្រទេសចិននៅថ្ងៃចន្ទទី២៨ខែសីហា បានព្រមានខេត្តមួយចំនួនឲ្យត្រៀមខ្លួនទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាជំនន់ទឹកភ្លៀង ក្នុងរយៈពេលពីរថ្ងៃខាងមុខ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មនុស្សជាងបីពាន់នាក់ ត្រូវបានជម្លៀសរួចទៅហើយនៅក្នុងខេត្តហ៊ូណានភាគពាយ័ព្យ កាលពីចុងសប្តាហ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងស្រុក Sangzhi, Shimen និង Yongshun និងនៅទីក្រុង Zhangjiajie។
យោងតាមទូរទស្សន៍រដ្ឋ, ស្រុក Sangzhi បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះ ជាមួយនឹងកម្រិតអតិបរមា២៥៦មិល្លីម៉ែត្រ ចាប់ពីយប់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យ។ វាជាភ្លៀងធ្លាក់ខ្លាំងនិងធ្ងន់ធ្ងរបំផុតនៅ Sangzhi ចាប់តាំងពីឆ្នាំ១៩៩៨មក។

ប្រទេសចិន បានរងគ្រោះដោយភ្លៀងធ្លាក់ និងទឹកជំនន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ នៅចុងខែកក្កដា ឥទ្ធិពលព្យុះទីហ្វុង Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រទេសចិននារយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈទីក្រុងប៉េកាំង ត្រូវរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់មានសោះក្នុងរយៈពេល១៤០ឆ្នាំ។
ពេលនេះ រដ្ឋាភិបាលរបស់ប្រទេសចិន បានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ខណៈព្យុះទីហ្វុង Saola បច្ចុប្បន្ន កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ជាមួយនឹងការព្យាករថា វានឹងវាយប្រហារខេត្ត Guangdong នៅព្រឹកថ្ងៃសុក្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទឹកជំនន់នៅចិន ប៉ះពាល់ធ្ងន់ដល់ដំណាំស្រូវ និងពោត ជាហេតុបង្កក្តីបារម្ភ អំពីអតិផរណាអាហារពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


