ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រកាសបណ្តេញរដ្ឋមន្ត្រីការពាជាតិចេញពីតំណែង ក្រោយកើតរឿងពុករលួយ ក្នុងក្រសួង
កាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសអំពីផែនការបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Aleksey Reznikov ចេញពីតំណែង។ លោក ហ្សេលេនស្គី និយាយក្នុងសុន្ទរកថាវីដេអូមួយថា ការសម្រេចចិត្តនេះនឹងត្រូវពិចារណាដោយសភានៅសប្តាហ៍ក្រោយ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរូបនេះ លើកឡើងថា លោក Rustem Umerov ដែលបច្ចុប្បន្នជាប្រធាននៃមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់អ៊ុយក្រែន នឹងចូលមកជំនួសតំណែង។
ដោយពន្យល់ពីការសម្រេចចិត្តរបស់គាត់ លោក ហ្សេលេនស្គី និយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងអន្តរកម្មទម្រង់ថ្មី ទាំងជាមួយយោធា និងសង្គមទាំងមូល។ សភាស្គាល់លោក Umerov ច្បាស់ណាស់ ដូច្នេះហើយមិនចាំបាច់ត្រូវណែនាំអ្វីច្រើនទេ។

លោក Umerov ដែលជាពាណិជ្ជករជនជាតិអ៊ុយក្រែន មានដើមកំណើត Crimea Tatar បានកាន់តួនាទីនៃមូលនិធិអចលនទ្រព្យរដ្ឋកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។ គាត់ធ្លាប់ធ្វើជាទីប្រឹក្សាអតីតប្រធានអង្គការប្រជាជន Crimea Tatar Mejlis គឺលោក Mustafa Dzhemilev។ អង្គការនេះ ត្រូវបានហាមប្រាមនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៦មក ជុំវិញសកម្មភាពជ្រុលនិយម ក៏ដូចជាទំនាក់ទំនងជាមួយក្រុមជ្រុលនិយម និងភេរវករផ្សេងទៀត។
គួរបញ្ជាក់ថា លោក Reznikov ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងខែវិច្ឆិកាឆ្នាំ២០២១ ភ្លាមៗមុនពេលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង។
អំឡុងពេលនៃការកាន់តំណែងរបស់គាត់ គឺត្រូវបានញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដែលភាគច្រើនពាក់ព័ន្ធនឹងការទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគសម្រាប់យោធារបស់ប្រទេស ក្នុងតម្លៃអតិផរណាមិនធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមហ៊ុនផលិតសព្វាវុធអង់គ្លេស នឹងទៅបើករោងចក្រនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


