ព័ត៌មានអន្ដរជាតិ
ថៃនឹងមើលឃើញផ្កាយដុះកន្ទុយដ៏កម្រមួយ នៅចុងសប្ដាហ៍នេះ
យោងតាមវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេស ថៃ Narit បានឲ្យដឹងថា ពួកគេអាចនឹងមើលឃើញផ្កាយដុះកន្ទុយ Nishimura នៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ពេលវាមកជិតព្រះអាទិត្យ ។

វិទ្យាស្ថាន Narit និយាយថា C/2023 P1 ដែលគេស្គាល់ថា ជាផ្កាយដុះកន្ទុយ Nishimura បាននាមមកពីតារាវិទូជប៉ុនឈ្មោះ Hideo Nishimura ។ វានឹងហោះកាត់ផែនដីរៀងរាល់ ៤៣៧ ឆ្នាំម្ដង ក្នុងចម្ងាយ ១២៥ លានគីឡូម៉ែត្រពីផែនដីនៅថ្ងៃអង្គារ ទី១២ ។

គួរឲ្យដឹងដែលថា ផ្កាយដុះកន្ទុយនឹងមានកម្រិតពន្លឺ ៣ ធ្វើឱ្យយើងអាចមើលឃើញដោយភ្នែកទទេបាន ។ នៅពេលផ្កាយដុះកន្ទុយធ្វើដំណើរមកជិតផែនដី និងព្រះអាទិត្យ វានឹងពិបាកក្នុងការសម្គាល់ណាស់ ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីថ្ងៃសុក្រ ផ្កាយដុះកន្ទុយនឹងលេចឡើងនៅលើមេឃខាងលិច បន្ទាប់ពីថ្ងៃលិច ហើយយើងនឹងឃើញវានៅថ្ងៃអាទិត្យ នៅពេលដែលវាធ្វើដំណើរក្នុងចម្ងាយ ៣៤ លានគីឡូម៉ែត្រពីព្រះអាទិត្យ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


