ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ
សមាជិកសភាកូរ៉េខាងត្បូងលោកស្រី Park Dae-chul គ្រោងនឹងដាក់ចេញនូវច្បាប់មួយដែលមានបំណងហាមឃាត់ការលក់ និងទទួលទានសាច់ឆ្កែ ដែលជាទំនៀមទម្លាប់ដ៏ចម្រូងចម្រាសជាច្រើនសតវត្សន៍មកហើយ ។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ច្បាប់នេះត្រូវបានស្នើឡើងដោយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់ ហើយភ្លាមៗនោះទទួលបានការគាំទ្រពីគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចសម្រាប់ការអនុម័តច្បាប់នេះ ។
ប្រធានគណៈកម្មាធិការគោលនយោបាយរបស់គណបក្សកាន់អំណាច លោកស្រី Park Dae-chul បាននិយាយថា “គ្រួសារកូរ៉េខាងត្បូងប្រហែល ១០ លាននាក់ចិញ្ចឹមសត្វចិញ្ចឹម ហើយពេលនេះជាពេលដែលត្រូវបញ្ចប់ការបរិភោគសាច់ឆ្កែហើយ ជាពិសេសសកម្មភាពសាច់ឆ្កែខុសច្បាប់គួរតែត្រូវបញ្ចប់” ។

ការទទួលទានសាច់ឆ្កែជាទំនៀមទម្លាប់ដែលមានអាយុកាលរាប់សតវត្សមកហើយនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាធារណជនបានងាកចេញពីការបរិភោគសាច់សត្វ ចំពេលមានការយល់ដឹងជាសាធារណៈអំពីសិទ្ធិសត្វ និងការព្រួយបារម្ភចំពោះមុខមាត់ជាអន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនកសិដ្ឋាននៅទូទាំងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះពាក់កណ្តាល ប៉ុន្តែនៅតែមានសត្វឆ្កែប្រហែល ៧០ ម៉ឺនទៅ ១ លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ខណៈកាលពីមួយទស្សវត្សរ៍មុន មានការសម្លាប់សត្វឆ្កែរាប់លានក្បាលឯណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


