ព័ត៌មានអន្ដរជាតិ
អ្នកចិញ្ចឹមបង្គានៅ វៀតណាម ត្រូវគេបាញ់សម្លាប់ ព្រោះមិនព្រមសងប្រាក់ជាង ៦០ ដុល្លារ
ប៉ូលិសក្នុងខេត្ត Ca Mau ដែលមានទីតាំងនៅតំបន់ដីសណ្តទន្លេមេគង្គប្រទេស វៀតណាម កំពុងស៊ើបអង្កេតករណីឃាតកម្មលើបុរសម្នាក់ដែលត្រូវគេបាញ់ចំដើមទ្រូង បន្ទាប់ពីឈ្លោះគ្នារឿងបំណុល ៦១.៤០ ដុល្លារ ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ ទី១៨ ខែកញ្ញា នៅស្រុក Nam Can ដោយបុរសឈ្មោះ Nguyen Van Duong អាយុ ២៩ ជាឃាតក ។
នៅម៉ោងប្រហែល ៦ ល្ងាច Duong បានចេញទូកទៅរកជនរងគ្រោះឈ្មោះ N.M.P ដែលកំពុងមើលថែបង្គាចិញ្ចឹមក្នុងចម្ការ ដើម្បីទារបំណុលរហូតបង្កទៅជាជម្លោះ ។ Duong ខឹងពេកក៏ទាញកាំភ្លើងកែច្នៃបាញ់កូនបំណុលកណ្ដាលដើមទ្រូង ហើយរត់ទៅសមុទ្រក្បែរនោះ ។

៣ ម៉ោងក្រោយ Duong បានបោះកាំភ្លើងចោលទៅក្នុងទឹកសមុទ្រ និងប្រគល់ខ្លួនឲ្យប៉ូលិសដោយខ្លួនឯង ។ ទន្ទឹមនេះ Duong បានការពារខ្លួនថា មកពីកូនបំណុលចង់ទាញដំបងមកវាយគាត់ ទើបបាញ់តែម្ដង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ត្រឹម៩ខែក្នុងឆ្នាំ២០២៣ អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ជាង៥០០លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


