ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បើកជួញដូរផ្សារហ៊ុនឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលបានចុះបញ្ជីនៅហុងកុងឈ្មោះ Evergrande Property Services Group បានបន្តការជួញដូរឡើងវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីផ្អាកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

ភាគហ៊ុនទាំងពីរបានបើកឡើងខ្ពស់ក្នុងការជួញដូរពេលព្រឹកថ្ងៃអង្គារនៅតម្លៃ ០.៣៥ ដុល្លារហុងកុង និង ០.៦៣ ដុល្លារហុងកុង ដោយកើនឡើង ៩ ភាគរយ និង ៧ ភាគរយ ។
ទោះជាយ៉ាងណា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតគឺ Evergrande New Energy Vehicle Group នៅតែបន្តផ្អាកជួញដូរដដែល បន្ទាប់ពីផ្សារហ៊ុនរបស់ក្រុមហ៊ុនទាំងបីត្រូវបានផ្អាកដូចគ្នាកាលពីសប្តាហ៍មុន ហើយមិនបានបញ្ជាក់ពីមូលហេតុច្បាស់ឡើយ ។

ពាក់ព័ន្ធនឹងការផ្អាកផ្សារហ៊ុននេះដែរ គឺដោយសារតែប្រធានក្រុមហ៊ុនលោក Hui Ka-yan កំពុងស្ថិតនៅក្រោមការឃ្លាំមើល និងស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេស ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏មិនទាន់បញ្ចប់គម្រោងសងបំណុលវិនិយោគិនរួចរាល់នៅឡើយ ។
ដូចគ្នានេះ កាលពីសប្តាហ៍មុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande មួយទៀតគឺ Hengda Real Estate Group ក៏មានករណីវិវាទសម្ភារៈដែលមិនទាន់សម្រេចចំនួន ១,៩៤៦ ករណីផងដែរ ដែលមានទំហំទឹកប្រាក់សរុប ៦២.៥ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nikkei Asia
ចុចអាន៖ ប្រធានក្រុមហ៊ុន Evergrande ត្រូវបានស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


