ព័ត៌មានអន្ដរជាតិ
ប្រធានក្រុមហ៊ុន Evergrande ត្រូវបានស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិ
ប្រធានក្រុមហ៊ុន Evergrande Group លោក Hui Ka Yan ដែលត្រូវបានប៉ូលិសដាក់ការឃ្លាំមើលកាលពីសប្តាហ៍មុន កំពុងត្រូវបានស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេស ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏មិនទាន់បញ្ចប់គម្រោងសងបំណុលវិនិយោគិនរួចរាល់នៅឡើយ ។
ក្រុមហ៊ុន Evergrande កំពុងធ្វើការដើម្បីទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ប៉ុន្តែដំណើរការនេះកាន់តែស្មុគស្មាញកាលពីសប្តាហ៍មុន នៅពេលដែលក្រុមហ៊ុនមិនអាចចេញបំណុលថ្មីបាន ដោយសារតែការស៊ើបអង្កេតទៅលើអង្គភាពសំខាន់ក្នុងប្រទេសចិន ។
កាលពីសប្តាហ៍មុន ក្រុមម្ចាស់បំណុលខាងក្រៅក៏គ្រោងនឹងចូលរួមជាមួយញត្តិរបស់តុលាការដើម្បីរំលាយក្រុមហ៊ុន Evergrande ផងដែរ ប្រសិនបើមិនដាក់ផែនការរៀបចំរចនាសម្ព័ន្ធបំណុលថ្មីនៅចុងខែតុលានេះ ។
ជាមួយនឹងបំណុលច្រើនជាង ៣០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Evergrande បានក្លាយជាផ្ទាំងផ្សព្វផ្សាយនៃវិបត្តិបំណុលនៅក្នុងវិស័យអចលនទ្រព្យដែលរួមចំណែកដល់សេដ្ឋកិច្ចចិនប្រហែលមួយភាគបួន ។ ទន្ទឹមនឹងនេះ ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ទៀត ក៏ត្រូវបានផ្អាកផងដែរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


