Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស បាញ់រ៉ុកកែតរាប់ពាន់គ្រាប់ ដាក់អ៊ីស្រាអែល ក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល 

បានផុស

នៅ

ក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល, ក្រុមហាម៉ាស បានបាញ់រ៉ុកកែតរាប់ពាន់គ្រាប់ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប សំដៅទៅប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃសៅរ៍ទី៧ខែតុលា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ីរ៉ែន ព្រមានការ​វាយឆ្មក់​តាម​អាកាស ​បាន​បន្លឺ​ឡើង​ពាសពេញ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល ហើយ​នៅ​ទីក្រុង Tel Aviv ក៏ឮស៊ីរ៉ែនដែរ។

យោងតាមទីភ្នាក់ងារជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង១៥នាក់ទៀត រងរបួស។

(រូបថត៖ Flash90)

វីដេអូពីទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យអ៊ីស្រាអែល កំពុងតស៊ូនឹងអណ្តាតភ្លើងនៅក្នុងទីក្រុង Ashkelon ខណៈមានផ្សែងហុយចេញពីរថយន្តដែលឆេះ។

ស្របពេលជាមួយគ្នានោះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នឹងមានការកោះប្រជុំប្រធានសន្តិសុខ ក្រោយហេតុការណ៍វាយប្រហារដោយរ៉ុកកែតនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, Sky

ចុចអាន៖ អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ខណៈលោក Netanyahu គំរាមសត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម