Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារសងសឹក ខណៈលោក Netanyahu គំរាមសត្រូវ

បានផុស

នៅ

យន្តហោះអ៊ីស្រាអែល បានវាយប្រហារទីតាំងនានាទូទាំងតំបន់ហ្គាហ្សា នៅព្រឹកព្រលឹមថ្ងៃសុក្រទី០៧ខែមេសា ជាការសងសឹកចំពោះការបាញ់គ្រាប់រ៉ុកកែតសាចដូចគ្រាប់ភ្លៀង ចេញពីប្រទេសលីបង់ ខណៈភាពតានតឹងបន្ទាប់ពីការវាយឆ្មក់របស់ប៉ូលិសលើវិហារឥស្លាម Al-Aqsa ក្នុងទីក្រុង ហ្ស៊េរុយសាឡិមក្នុងសប្តាហ៍នេះ កាន់តែពុះកញ្ជ្រោលឡើង គ្រប់គ្រងលែងបាន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំផ្ទុះបានអង្រួនតំបន់ហ្គាហ្សា ស្របពេលអ៊ីស្រាអែលនិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារគោលដៅ រួមទាំងផ្លូវរូងក្រោមដី និងកន្លែងផលិតអាវុធរបស់ក្រុមហាម៉ាស ដែលជាក្រុមឥស្លាមនិយមគ្រប់គ្រងជ្រោយភាគខាងត្បូងផងដែរ។

ការវាយប្រហារកើតឡើង ជាការឆ្លើយតបទៅនឹងការបាញ់រ៉ុកកែតពីប្រទេសលីបង់ ឆ្ពោះទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ដែលមន្ត្រីអ៊ីស្រាអែលស្តីបន្ទោសទៅលើក្រុមហាម៉ាស។

យោធានិយាយថា ក្នុងការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីឆ្នាំ២០០៦, រ៉ុកកែតចំនួន៣៤គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដែលក្នុងនោះមាន២៥គ្រាប់ត្រូវស្ទាក់ចាប់បានដោយប្រព័ន្ធការពារដែនអាកាស។

លោក Benjamin Netanyahu (រូបថត៖ Roya News)

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា “ការឆ្លើយតបរបស់អ៊ីស្រាអែល នៅយប់នេះនិងពេលក្រោយ នឹងធ្វើឲ្យសត្រូវភ្លឺភ្នែក”។

គួរបញ្ជាក់ថា ការវាយប្រហារឆ្លងដែន បានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង លើការវាយឆ្មក់របស់ប៉ូលិសអ៊ីស្រាអែលនៅឯបរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម ក្នុងអំឡុងខែនៃពិធីបុណ្យរ៉ាម៉ាឌន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ ប្រព័ន្ធតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម