ព័ត៌មានអន្ដរជាតិ
អតីតមេទ័ពកំពូល អ៊ីរ៉ង់ ថា ទីក្រុងតេហេរ៉ង់ជួយក្រុមហាម៉ាស់ទាំងតិចនិក និងផ្នែកហិរញ្ញវត្ថុ
លោក Hossein Kanani Moghaddam អតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់បានគាំទ្រក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ទាំងផ្នែកតិចនិក និងហិរញ្ញវត្ថុ ក៏ដូចជាផ្ដល់ព័ត៌មានឈានទៅដល់ការបង្កើតគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកផងដែរ ។

លោក Kanani Moghaddam ថ្លែងប្រាប់ទូរទស្សន៍ជប៉ុន NHK ក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃអាទិត្យថា “ក្រុមហាម៉ាស់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុកកែតដែលមានសមត្ថភាពខ្លាំងក្លា គេចពីប្រព័ន្ធខែលការពារដែនអាកាសក្នុងការវាយប្រហារចុងក្រោយនេះ” ។
លោកបានកត់សម្គាល់ទៀតថា “ពិតណាស់ ការគាំទ្ររបស់អ៊ីរ៉ង់ទៅដល់ក្រុមហាម៉ាស់ គឺប៉ះពាល់ដល់គុណភាពនៃសង្រ្គាម ហើយរហូតមកដល់ពេលនេះតំបន់ហ្គាហ្សាត្រូវបានបិទទាំងស្រុង ហើយក៏គ្មានអាវុធ មីស៊ីល ឬទាហានណាមួយត្រូវបានបញ្ជូនទៅកាន់តំបន់នោះទេ” ។

លោក Kanani Moghaddam បានអះអាងទៀតថា យោធារបស់អ៊ីរ៉ង់បានជួយដល់ក្រុមហាម៉ាស់បង្កើតមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង តាមរយៈការផ្ទេរបច្ចេកវិទ្យាតាមអ៊ីនធឺណិត និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ។
លោកបញ្ជាក់ទៀតថា អ៊ីរ៉ង់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បានហោះហើរនៅលើជញ្ជាំងបេតុងជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ដោយប្រើម៉ាស៊ីនឆ័ត្រយោង ជាពិសេសមើលទៅក្រុមហាម៉ាសស់ហាក់ដូចជាកំពុងបង្កើតក្បួនប្រយុទ្ធដោយខ្លួនឯង ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ខណៈនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ៩,៦០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


