ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ក្រឡាដើររបស់ អាមេរិក កំពុងអូសស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ាឈានដល់ចំណុចគ្មានថ្ងៃវិលត្រលប់ដូចដើមវិញ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើឆានែល Telegram របស់លោកស្រីថា ក្រឡាដើររបស់សហរដ្ឋអាមេរិកបាននាំឲ្យស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាឈានដល់ចំណុចគ្មានថ្ងៃវិលត្រលប់ដូចដើមវិញបាន ។

ការលើកឡើងរបស់លោកស្រី Zakharova កើតមានឡើង ក្រោយពេលដែលក្រសួងការបរទេសអាមេរិកបានប្រកាសថា បុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហ្សេរុយសាឡឹម និងការិយាល័យផ្សេងទៀតនៅទីក្រុង Tel Aviv បានចាកចេញពីអ៊ីស្រាអែល ត្រលប់ទៅសហរដ្ឋអាមេរិកវិញហើយ ព្រោះថា ការសម្រេចចិត្តធ្វើបែបនេះ ដោយសារតែពួកគេដឹងពីស្ថានការណ៍សន្តិសុខមិនអាចទាយទុកមុនបាននៅក្នុងប្រទេសអ៊ីស្រាអែល” ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះបញ្ជាក់ថា “អ្នកធានាសន្តិសុខក្នុងតំបន់បានជំរុញឲ្យស្ថានភាពសន្តិសុខឈានដល់ចំណុចគ្មានថ្ងៃវិលត្រលប់ដូចដើមវិញបាន ហើយតើនរណាម្នាក់នៅទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវម្តងទៀតចំពោះអំពើឃោរឃៅ និងការបង្កហេតុបែបនេះ?” ។

ទន្ទឹមនោះ ការអះអាងរបស់លោកស្រី Zakharova ក៏កើតមានឡើង បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៣០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ៩,៦០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


