ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ អាមេរិក នឹងគាំទ្រអ៊ីស្រាអែល ជារៀងដរាប
ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃពុធទី១៨ខែតុលា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្តេជ្ញាបន្តគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារនៅមន្ទីរពេទ្យហ្គាហ្សា។
ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួនជារៀងដរាប។ នេះបើតាមការប្តេជ្ញារបស់លោក Biden ខណៈលោកក៏បានច្រានចោលការអះអាងទទួលខុសត្រូវ របស់អ៊ីស្រាអែលចំពោះការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់ផងដែរ។

លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ថា “ខ្ញុំមកអ៊ីស្រាអែលជាមួយសារតែមួយគត់ នោះគឺថា អ្នកមិននៅម្នាក់ឯងទេ។ ដរាបណាសហរដ្ឋអាមេរិកឈរ ហើយយើងនឹងឈរជារៀងរហូត យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងឡើយ”។
ទន្ទឹមនោះ លោក Biden ក៏បានហៅការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា លើអ៊ីស្រាអែល ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ មានមូលដ្ឋាននៅហ្គាហ្សា ថាជាការវាយប្រហារដ៏សាហាវបំផុតសម្រាប់ប្រជាជនជ្វីហ្វ ចាប់តាំងពីព្រឹត្តិការណ៍ Holocaust មកផងដែរ។
ការអះអាងរបស់លោកកើតឡើងចំពេល មន្ត្រីប៉ាឡេស្ទីន បានអង្វរករដល់ប្រជាជាតិនានាក្នុងពិភពលោក ឲ្យធ្វើអន្តរាគមន៍និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនារបស់អ៊ីស្រាអែល លើប្រជាជនខ្លួន ក្រោយការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។
លោក Hussein al-Sheikh ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធទី១៨ខែតុលាថា “ការសម្លាប់រង្គាលនៅមន្ទីរពេទ្យ គឺមិនអាចអត់ឱនឲ្យបានទេ ហើយអ្វីដែលកំពុងកើតឡើងគឺជាអំពើប្រល័យពូជសាសន៍”។
លោកបន្តថា “យើងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់ការសម្លាប់រង្គាលនេះ។ ភាពស្ងៀមស្ងាត់ និងភាពលម្អៀងមិនអាចទទួលយកបានទៀតទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ជំទាស់បទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


