ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មទូទាំងពិភពលោក ទាមទារឲ្យអ៊ីស្រាអែល បញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ ហ្គាហ្សា
បាតុកម្ម បានកើតឡើងនៅទូទាំងពិភពលោក ទាមទារឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៣៨០ នាក់ ។
នៅទីក្រុងឡុងដ៍ ប៉ូលិសប៉ាន់ប្រមាណថា បាតុកររហូតដល់ ១០ ម៉ឺននាក់ បានដើរដង្ហែតាមដងផ្លូវ ដោយគ្រវីទង់ប៉ាឡេស្ទីន និងស្រែកថា “បញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាទៅ”។
បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ ក៏បានប្រមូលផ្តុំគ្នាផងដែរនៅទីក្រុង Belfast និង Londonderry របស់ប្រទេសអៀរឡង់ខាងជើង ខណៈរាប់ពាន់នាក់បានដើរកាត់ទីក្រុង Dublin ដោយអំពាវនាវឲ្យអ៊ីស្រាអែល បញ្ចប់ការទម្លាក់គ្រាប់បែក។
ចំណែកនៅប្រទេសបារាំង បាតុករគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាក្នុងទីក្រុងជាច្រើន រួមមាន Rennes, Montpellier, Dijon, Marseille និង Lyon។ នៅទីនោះ មនុស្សរាប់ពាន់នាក់នាំគ្នាស្រែកថា “យើងទាំងអស់គ្នាជាជនជាតិប៉ាឡេស្ទីន”។
ដោយឡែក នៅអាល្លឺម៉ង់ ប៉ូលិសនិយាយថា មនុស្សជិត ៧,០០០ នាក់ បានចូលរួមក្នុងបាតុកម្មដោយសន្តិវិធីដែលគាំទ្រប៉ាឡេស្ទីន នៅទីក្រុង Dusseldorf។
លើសពីនេះ មនុស្សរាប់រយនាក់ចូលរួមបាតុកម្មនៅទីក្រុង Rome, Barcelona, Toronto, New York, Los Angeles និង Washington។
នៅអាស៊ីអាគ្នេយ៍ ក៏មានបាតុកម្មផងដែរ ដោយក្នុងប្រទេសថៃ ជនមូស្លីមនិងប៉ាឡេស្ទីនប្រហែល៣០០នាក់ បានប្រមូលផ្តុំគ្នាមានទាំងដុតទង់ជាតិអ៊ីស្រាអែល ទៀតផង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបាងកក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ