ព័ត៌មានអន្ដរជាតិ
Breaking News! អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ទទួលមរណភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រី Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ ដោយសារគាំងបេះដូង។
លោកបានទទួលមរណភាពនៅទីក្រុងសៀងហៃ នាវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃសុក្រទី២៧ខែតុលា។

លោក Li ត្រូវបានគេស្គាល់ថាជាបុរសខ្លាំងបំផុតលំដាប់ទីពីរ នៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន។
លោកបានឡើងឋានៈជាបន្តបន្ទាប់ក្នុងជួរគណបក្ស ហើយមានពេលមួយ លោកត្រូវបានគេមើលឃើញថា ជាបុគ្គលស័ក្តិសមសម្រាប់ការឡើងកាន់តំណែងកំពូលជាប្រធានាធិបតីទៀតផង។ យ៉ាងណា លោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣។
លោក Li គឺជាមេដឹកនាំដែលប្រជាជនចិនគ្រប់រូបគោរពស្រឡាញ់ ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ច។ លោកបានសាងកេរ្តិ៍ឈ្មោះ ជាអ្នកដឹកនាំដែលដាក់គោលនយោបាយ ផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ កិច្ចប្រជុំសភា ចិន លើកនេះ ក្លាយជាថ្ងៃធ្វើការចុងក្រោយរបស់លោក Li Keqiang ជានាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


