ព័ត៌មានអន្ដរជាតិ
ភាពខុសគ្នារវាងបទឈប់បាញ់ (Ceasefire) និងការផ្អាកបាញ់មនុស្សធម៌ (Humanitarian Pause)
ប្រទេសជាច្រើន ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ បានអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ប៉ុន្តែប្រទេសនានា រួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងកាណាដា ក៏ដូចជាសហភាពអឺរ៉ុប មិនព្រមអំពាវនាវឲ្យមានបទឈប់បាញ់ទេ ដោយនិយាយថា ការធ្វើបែបនេះហាក់ដូចជាផលប្រយោជន៍ដល់ក្រុមហាម៉ាស ដែលត្រូវបានសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចមួយចំនួនទៀត ចាត់ទុកថាជា អង្គការភេរវកម្ម អ៊ីចឹង។
ជាថ្មីម្តងទៀតក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិក បានច្រានចោលការអំពាវនាវឲ្យមានបទឈប់បាញ់ ប៉ុន្តែជំនួសមកវិញ ដោយការអំពាវនាវឲ្យផ្អាកបាញ់មនុស្សធម៌។

ដូច្នេះ តើមានអ្វីខុសគ្នារវាង បទឈប់បាញ់ (Ceasefire) និងការផ្អាកបាញ់មនុស្សធម៌ (Humanitarian Pause)?
ជាការពិត ការផ្អាកមនុស្សធម៌ (Humanitarian Pause) មាននិន្នាការត្រឹមរយៈពេលខ្លី ជួនកាលត្រឹមតែពីរបីម៉ោងប៉ុណ្ណោះ។
ធម្មតា ការផ្អាកបែបនេះ ត្រូវបានអនុវត្តក្នុងគោលបំណងឲ្យភាគីជម្លោះផ្អាកការប្រយុទ្ធសិន ដើម្បីផ្តល់ជំនួយមនុស្សធម៌ដែលផ្ទុយទៅនឹងការសម្រេចបាននូវដំណោះស្រាយនយោបាយរយៈពេលវែង។
ដោយឡែក បទឈប់បាញ់ (Ceasefire) គឺសំដៅលើរយៈពេលវែង ហើយជារឿយៗមានគោលបំណងអនុញ្ញាតឲ្យភាគីនានា ចូលរួមក្នុងកិច្ចសន្ទនា រួមទាំងលទ្ធភាពនៃការឈានដល់ដំណោះស្រាយនយោបាយជាអចិន្ត្រៃយ៍ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Netanyahu៖ គ្មានអ្នកណាបានសុខឡើយ បើតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងដៃ អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


