ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ គ្មានអ្នកណាបានសុខឡើយ បើតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងដៃ អ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវឲ្យពិភពលោកគាំទ្រការប្រយុទ្ធរបស់គាត់ប្រឆាំងនឹងក្រុមហាម៉ាស ដោយអះអាងថា អ៊ីស្រាអែលកំពុងចូលរួមក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងក្រុមប្រដាប់អាវុធដែលដឹកនាំដោយអ៊ីរ៉ង់ ហើយថា គ្មានអ្នកណាបានសុខឡើយ បើតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងដៃទីក្រុងតេហេរ៉ង់។
មេដឹកនាំអាយុ៧៤ឆ្នាំរូបនេះនិយាយថា ជម្លោះដ៏សាហាវបំផុតរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក គឺជាសមរភូមិធំរវាងអរិយធម៌និងភាពព្រៃផ្សៃ ដឹកនាំដោយអ៊ីរ៉ង់និងគាំទ្រដោយក្រុមឧទ្ទាម ហេសបូឡា ហាម៉ាសនិងហ៊ូធី។

លោកអះអាងក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា “ពួកគេចង់នាំមជ្ឈិមបូព៌ានិងពិភពលោក ឲ្យត្រលប់ទៅយុគសម័យងងឹតវិញ។ ពួកគេចង់បង្កភាពអន្តរាយ ចង់បង្អាក់ដំណើរឆ្ពោះទៅរកសន្តិភាពនិងវឌ្ឍនភាព ហើយចង់បំផ្លាញសន្យានៃសន្តិភាព ដែលយើងមាននៅក្នុងសន្ធិសញ្ញារួមគ្នាជាមួយប្រទេសជិតខាងអារ៉ាប់របស់យើង”។
លោកថែមទាំងព្រមានទៀតថា ប្រសិនបើតំបន់មជ្ឈិមបូព៌ា ធ្លាក់ក្នុងដៃប្រទេសដែលកំពុងធ្វើសង្រ្គាមមែននោះ អឺរ៉ុបនឹងជាគោលដៅបន្ទាប់ ហើយគ្មាននរណាមានសុវត្ថិភាពឡើយ។
ការអំពាវនាវរបស់លោក Netanyahu ធ្វើឡើង ចំពេលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហាម៉ាស នៅតំបន់ហ្គាហ្សា អះអាងថា ជនជាតិប៉ាឡេស្ទីនជាង១០០០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ខែតុលា ដោយគិតជាមធ្យមមានមនុស្សស្លាប់៣៥០នាក់ ក្នុងមួយថ្ងៃ។ ជនរងគ្រោះជាង៤០០០នាក់ក្នុងចំណោម១០០២២នាក់ គឺមានអាយុក្រោម១៨ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Netanyahu ប្រកាសថា អ៊ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខ ហ្គាហ្សា ទាំងស្រុង ក្រោយចប់សង្គ្រាម
-
KPT+២ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់