ព័ត៌មានអន្ដរជាតិ
កងកម្លាំងគាំទ្រដោយ អ៊ីរ៉ង់ បន្តការវាយប្រហារលើទាហាន អាមេរិក នៅស៊ីរី និងអ៊ីរ៉ាក់
កងកម្លាំងដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់បានបន្តបើកការវាយប្រហារភ្លាមៗទៅលើទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារសងសឹកទៅលើឃ្លាំងអាវុធនៅភាគខាងកើតប្រទេសស៊ីរី ។

យោធាអាមេរិកបានបើកការវាយលុកឃ្លាំងអាវុធដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធកាលពីថ្ងៃពុធ ខណៈការវាយប្រហារនេះគឺដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារម្តងហើយម្តងទៀតលើបុគ្គលិកយោធាអាមេរិកនៅក្នុងតំបន់ ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោកស្រី Sabrina Singh បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “មន្ទីរបញ្ចកោណជឿជាក់លើការវាយប្រហារ ៤ លើកកន្លងមកនេះ គឺទទួលបានជោគជ័យ ហើយអគារដែលរងការវាយប្រហារទាំងអស់នោះ ស្ទើរតែមិនអាចប្រើប្រាស់បានឡើងវិញឡើយ” ។

លោកស្រី Singh បានលើកឡើងទៀតថា កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះរងការវាយប្រហារយ៉ាងហោចណាស់ ៤៦ ដងនៅចន្លោះថ្ងៃទី១៧ ខែតុលាដល់ថ្ងៃទី៩ ខែវិច្ឆិកា ហើយមនុស្សចំនួន ៥៦ នាក់បានរងរបួស ខណៈការវាយប្រហារលើទាហានអាមេរិកក្នុងតំបន់ក៏កើតឡើង ចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ។
អ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងរុលចូលទៅមុខ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលជាង ១០,០០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារជាង ៤.៤០០ នាក់ ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក បើកការសងសឹកនៅស៊ីរី ក្រោយមូលដ្ឋានរបស់ខ្លួនក្នុងតំបន់ ត្រូវវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


