Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន មិនទាន់សម្រេចចិត្តថា នឹងឈរឈ្មោះបោះឆ្នោតឆ្នាំ ២០២៤ ឬក៏អត់នោះទេ

បានផុស

នៅ

ថ្វីត្បិតលេចឮព័ត៌មានថាលោក វ្ល៉ាឌីមៀរ ពូទីន​ នឹងកាន់តំណែងយ៉ាងតិច៦ឆ្នាំទៀតក៏ដោយ ​ប៉ុន្តែពេលនេះវិមានក្រឹមឡាំង បានចេញមកបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី មិនទាន់សម្រេចចិត្តថាតើលោកនឹងឈរឈ្មោះសម្រាប់អាណត្តិប្រធានាធិបតីទីប្រាំ នៅឆ្នាំ២០២៤ ដែរឬក៏អត់នោះទេ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់បែបនេះ បន្ទាប់ពីសារព័ត៌មានរុស្ស៊ី Kommersant business daily ចុះផ្សាយថា លោកពូទីន អាចឈរឈ្មោះជាបេក្ខជនឯករាជ្យនៅក្នុងខែមីនា ខណៈរហូត​មក​ដល់​ពេល​នេះ គ្មាន​បេក្ខជន​​មាន​សក្ដានុពល​ផ្សេង​ទៀត ​បាន​ប្រកាស​ពី​ការ​ឈរឈ្មោះប្រជែងបោះឆ្នោតប្រធានធិបតីទេ។

លោក Peskov និយាយថា “មិនទាន់មានការសម្រេចចិត្តលើបញ្ហានេះឡើយ។ សេចក្តីរាយការណ៍របស់សារព័ត៌មាន គ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញប៉ុណ្ណោះ”។

លោក Dmitry Peskov (រូបថត៖ AP)

នៅពេលត្រូវបានសាកសួរអំពីបេក្ខភាពដ៏មានសក្តានុពល ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាកាលពីខែកញ្ញា មេដឹកនាំរុស្ស៊ីបានឆ្លើយតបថា លោកនឹងសម្រេចចិត្ត នៅពេលកាលបរិច្ឆេទនៃការបោះឆ្នោតបន្ទាប់ត្រូវបានកំណត់ជាក់លាក់។

នៅក្រោមច្បាប់របស់រុស្ស៊ី ការបោះឆ្នោតប្រធានាធិបតី គួរតែធ្វើឡើងនាពេលណាមួយនៅពាក់កណ្តាលខែមីនា ប៉ុន្តែក្រុមប្រឹក្សាសហព័ន្ធ នឹងប្រកាសកាលបរិច្ឆេទពិតប្រាកដក្នុងខែធ្នូ។

លោកពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីចំនួន៤ដង ដោយកាន់តំណែងនៅចន្លោះឆ្នាំ ២០០០ដល់២០០៨ និងចាប់តាំងពីឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន។ លោកមានសិទ្ធិឈរឈ្មោះចំនួនពីរអាណត្តិទៀតនៅឆ្នាំ២០២៤និង២០៣០ ដោយសារតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ីបន្ទាប់ពីការធ្វើប្រជាមតិឆ្នាំ២០២០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន នឹងបន្តកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី យ៉ាងតិចក៏ដល់ឆ្នាំ២០៣០ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម