ព័ត៌មានអន្ដរជាតិ
ការស្លាប់របស់កីឡាករវាយកូនគោលលើទឹកកកអង់គ្លេស ក្លាយជាករណីព្រហ្មទណ្ឌ
កាលពីថ្ងៃទី២៨ ខែតុលា កីឡាករវាយកូនគោលលើទឹកកកអាជីពម្នាក់បានឆូត ក ជាមួយស្បែកជើងស្គីបាត់បង់ជីវិតអំឡុងពេលប្រកួតនៅទីក្រុង Sheffield របស់អង់គ្លេស ។

កីឡាករដែលស្លាប់នោះមានឈ្មោះថា Adam Johnson អាយុ ២៩ ឆ្នាំ បានរងគ្រោះក្នុងការប្រកួតជាមួយក្រុម Sheffield Steelers ខណៈការប្រកួតនោះក៏ត្រូវបញ្ឈប់ភ្លាមៗផងដែរ ហើយអ្នកគាំទ្រជាង ៨,០០០ នាក់ដែលស្ថិតក្នុងសាលប្រកួតត្រូវបានស្នើសុំឲ្យចាកចេញទាំងអស់ផងដែរ ។
រហូតដល់ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ពីបទធ្វើឃាតកីឡាករ Johnson ប៉ុន្តែប៉ូលិសមិនប្រាប់ឈ្មោះជនសង្ស័យ ឬអាយុរបស់គាត់នោះទេ ដឹងត្រឹមថាកំពុងជាប់ឃុំប៉ុណ្ណោះ ។

ប៉ុន្តែទោះបីជាប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណយ៉ាងណាក៏ដោយ ប៉ុន្តែមហាជនបានដាក់ការសង្ស័យ និងសន្និដ្ឋានលើជនសង្ស័យដែលជិះស្គីឆូត ក Johnson មានឈ្មោះថា Matt Petgrave អាយុ ៣១ ឆ្នាំលេងឲ្យក្រុម Sheffield ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កីឡាករវាយកូនគោលលើទឹកកកអង់គ្លេស ស្លាប់ដោយសារឆូត ក ជាមួយស្បែកជើងស្គី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


