ព័ត៌មានអន្ដរជាតិ
ប្រមុខការពារជាតិអាស៊ាន អំពាវនាវឲ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស តែរកវិធីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា មិនបាន
កាលពីថ្ងៃពុធទី១៥ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស និងជំរុញឲ្យពិភពលោក សហការគ្នាលើការបង្កើតច្រករបៀងជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ប៉ុន្តែថ្នាក់ដឹកនាំទាំងអស់ ក៏នៅតែមិនទាន់អាចរកវិធីដោះស្រាយជម្លោះស៊ីវិលដែលកំពុងអូសបន្លាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននោះដែរ ។
រដ្ឋមន្ត្រីទាំងអស់ ក៏បានរំលឹកឡើងវិញផងដែរ ពីសារៈសំខាន់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសកម្រិតនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការគោរពច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នានៅដែនទឹកដែលមានជម្លោះ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន១០រួមមានទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន ត្រូវបានរារាំងពីការចូលរួមក្នុងកិច្ចប្រជុំសប្តាហ៍នេះ ដោយសារតែរដ្ឋាភិបាលយោធា មិនព្រមអនុវត្តតាមផែនការសន្តិភាព ៥ចំណុចដែលព្រាងឡើង ដើម្បីបន្ធូរបន្ថយអំពើហិង្សា។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយក្នុងសុន្ទរកថាបើកថា “យើងមានការសោកស្ដាយចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥណ្ឌូណេស៊ី សូមលើកទឹកចិត្តឲ្យរដ្ឋសមាជិកអាស៊ានផ្សេងទៀត គាំទ្រមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព និងយូរអង្វែងសម្រាប់ស្ថានភាពបច្ចុប្បន្ន”។
អាស៊ាន បាននិងកំពុងព្យាយាមអនុវត្តផែនការដែលខ្លួនបង្កើត ជាមួយឧត្តមសេនីយ៍កំពូលរបស់មីយ៉ាន់ម៉ានៅឆ្នាំ២០២១ ដែលអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា ហើយចាប់ផ្តើមកិច្ចចរចាដែលសម្របសម្រួលដោយបេសកជនពិសេសក្នុងចំណោមភាគីជម្លោះ និងផ្តល់ជំនួយដល់ជនភៀសខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលដណ្តើមអំណាចក្នុងឆ្នាំ២០២២ បានធ្វើតិចតួចបំផុត ក្នុងការអនុវត្តផែនការនេះ។
លើសពីនេះ សេចក្តីថ្លែងការណ៍រួមមួយ ក៏បានអំពាវនាវឲ្យភាគីនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ត្រូវយល់ព្រមលើការសម្រេចកិច្ចចរចាសម្រាប់កតិកាសញ្ញាមិនឈ្លានពានផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេសមួយនៅ អាស៊ាន ជំរុញឲ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងជម្លោះ អ៊ីស្រាអែល-ហាម៉ាស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


