ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមវាយប្រហារលោកខាងលិច ជាមួយមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដ៏ពិសេស
រុស្ស៊ី បានគំរាមប្រទេសលោកខាងលិច ជាមួយនឹងមីស៊ីលល្បឿនលឿនជាងសំឡេងមួយប្រភេទមានរហ័ស្សនាម “អាចម៍ផ្កាយ” ដែលលោកនិយាយថា គ្មានអ្វីអាចបញ្ឈប់បានទេ។
តាមប្រភពពីរុស្ស៊ី, មីស៊ីលនុយក្លេអ៊ែរ Avangard ត្រូវបានដំឡើងនៅទីតាំងបាញ់បង្ហោះក្រោមដី ក្នុងតំបន់ Orenburg ក្បែរប្រទេសកាហ្សាក់ស្ថាន រួចទៅហើយ។
ជាមួយនឹងល្បឿនលឿនជាងសំឡេងរហូតដល់២៧ដង, មីស៊ីលប្រភេទនេះមានលក្ខណៈពិសេស អាចហោះទៅខាងក្រៅបរិយាកាសផែនដីបាន ហើយអាចវាយប្រហារគោលដៅជាច្រើនជុំវិញពិភពលោក ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។
លោក ពូទីន ធ្លាប់អះអាងថា ការវាយប្រហាររបស់មីស៊ីល Avangard គឺប្រៀបដូចជាអាចម៍ផ្កាយ និងគ្មានអ្វីអាចទប់ទល់ជាមួយវាបាន។
ដំណឹងនេះកើតឡើង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា សង្គ្រាមលោកលើកទីបី ជិតកើតឡើងហើយ។ នៅឯកិច្ចប្រជុំកំពូល Florida Freedom ក្នុងទីក្រុង Kissimmee នៃរដ្ឋ Florida សហរដ្ឋអាមេរិក, លោកបាននិយាយអំពីផែនការ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ។
បុរសអាយុ៧៧ឆ្នាំរូបនេះបញ្ជាក់ថា “ខ្ញុំសូមសន្យាជាមួយអ្នក ក្នុងនាមជាប្រធានាធិបតីរបស់អ្នក។ ខ្ញុំនឹងស្ដារសន្តិភាពឡើងវិញ ហើយខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលនឹងការពារសង្គ្រាមលោកលើកទី៣មិនឲ្យផ្ទុះឡើង ពីព្រោះយើងកំពុងស្ថិតនៅជិតសង្គ្រាមលោកលើកទី៣មែនទែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star, Daily Mail
ចុចអាន៖ អាមេរិក ត្រៀមផលិតអាវុធនុយក្លេអ៊ែរថ្មី ដែលខ្លាំងជាងគ្រាប់បែកទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ២៤ដង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


