ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមផលិតអាវុធនុយក្លេអ៊ែរថ្មី ដែលខ្លាំងជាងគ្រាប់បែកទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ២៤ដង
មន្ទីរបញ្ចកោណ បានប្រកាសផែនការផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មី ដែលមានកម្លាំងខ្លាំងជាងគ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ១៩៤៥ ដល់ទៅ២៤ដងឯណោះ។

ការប្រកាសនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមានរបាយការណ៍ថា ប្រទេសចិន គ្រោងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដល់ទៅទ្វេដង ពោលគឺឈានដល់លើស១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។
គ្រាប់បែកទំនាញនុយក្លេអ៊ែរ B61-13 ប្រភេទថ្មីនេះ នឹងត្រូវទម្លាក់ចេញពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider តម្លៃ៦៩២លានដុល្លារ ដែលបច្ចុប្បន្ន យន្តហោះប្រភេទនេះ ក៏កំពុងស្ថិតក្នុងការអភិវឌ្ឍដែរ។

យ៉ាងណាក្តី សព្វាវុធថ្មីនេះ ត្រូវតែទទួលបានការអនុម័តដោយសភាទាំងពីរជាមុនសិន ប៉ុន្តែគេបានមើលឃើញថា វាមានសញ្ញានៃការយល់ព្រមពីសំណាក់អ្នកសាធារណរដ្ឋរួចទៅហើយ។
មន្ទីរបញ្ចកោណនិយាយថា “B61-13 នឹងកំញើញដល់សត្រូវ ហើយផ្តល់ការធានាដល់សម្ព័ន្ធមិត្តនិងដៃគូថាប្រធានាធិបតីអាមេរិក មានជម្រើសក្នុងការកំណត់គោលដៅយោធា នៅកន្លែងពិបាកៗនិងកន្លែងធំៗ”។
អាវុធនេះ គឺជាប្រភេទគ្រាប់បែកទំនាញ B61 ស៊េរីចុងក្រោយបង្អស់ ដែលជាផ្នែកនៃផែនការនុយក្លេអ៊ែរដ៏សំខាន់ របស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមត្រជាក់មក។

វានឹងមានកម្លាំងអតិបរមា៣៦០គីឡូតោន ខណៈគ្រាប់បែកដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុននៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ មានកម្លាំងត្រឹម១៥គីឡូតោនប៉ុណ្ណោះ។
នេះមានន័យថា B61-13 មានកម្លាំងខ្លាំងជាង គ្រាប់បែកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ី ដល់ទៅ២៤ដងឯណោះ។ ដោយឡែក គ្រាប់បែកដែលទម្លាក់លើទីក្រុងណាហ្គាសាគី នៅបីថ្ងៃក្រោយនោះ គឺមានកម្លាំងប្រហែល២៥គីឡូតោន។
សូមបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល៣៧០០គ្រាប់ ដោយក្នុងនោះ មាន១៤១៩គ្រាប់ បានដាក់ពង្រាយរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តើអ្នកដឹងទេ? មួយនាទី ពិភពលោកចំណាយប្រាក់ ១៥៦ ៨៤២ដុល្លារ លើអាវុធ នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


