ព័ត៌មានអន្ដរជាតិ
រថភ្លើងល្បឿនលឿន ឥណ្ឌូណេស៊ី ដឹកមនុស្សជាង ៣៨ ម៉ឺននាក់ក្នុងខែដំបូង
បើតាមការបញ្ជាក់ពីក្រុមហ៊ុន China State Railway Group Co បានឲ្យដឹងថា រថភ្លើងរបស់ក្រុមហ៊ុនផ្លូវដែកឥណ្ឌូណេស៊ី Jakarta-Bandung ដែលជារថភ្លើងល្បឿនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ បានដឹកអ្នកដំណើរសរុបចំនួន ៣៨៣,០០០ នាក់ក្នុងខែដំបូងនៃប្រតិបត្តិការជាផ្លូវការរបស់ខ្លួន ។

ប្រតិបត្តិករផ្លូវដែករដ្ឋចិនបញ្ជក់ថា លំហូរអ្នកដំណើរមានសន្ទុះកើនឡើងខ្លាំង ដោយក្នុងមួយថ្ងៃ មានអ្នកដំណើរកើនឡើងពី ៤,១៣១ នាក់ដល់ ២១,៣៥៩ នាក់ដែលធ្វើឲ្យអត្រាអ្នកជិះ កើនឡើងខ្ពស់បំផុតដល់ ៩៨.៧ ភាគរយ ។
ចាប់តាំងពីផ្តើមដំណើរការនៅថ្ងៃទី១៧ ខែតុលាមក រថភ្លើងល្បឿនលឿនមួយនេះ បានក្លាយជាតម្រូវការខ្ពស់របស់អ្នកដំណើរ និងក្លាយជាមធ្យោបាយដឹកជញ្ជូនអំណោយផលបំផុតសម្រាប់ប្រជាជនក្នុងតំបន់ ។

ទន្ទឹមនឹងនេះ ដំណើរការរថភ្លើងប្រចាំថ្ងៃ បានកើនឡើងដល់ ២៨ ដង ពីចំនួន ១៤ ដងក្នុងមួយថ្ងៃ ខណៈពេលចុងសប្តាហ៍ អាចកើនឡើងដល់ ៣៦ ដងឯណោះ ខណៈចំនួនកៅអីក៏បានកើនឡើងទ្វេរដងផងដែរពីចំនួន ១,៦០០ កៅអីដល់ ៨,០០០ កៅអី ។
គួរបញ្ជាក់ថា រថភ្លើងល្បើនលឿននេះ មានប្រវែង ១៤២ គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលសហការសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី និងក្រុមហ៊ុនចិន ។ ទន្ទឹមនឹងនេះ គេបានព្យាករណ៍ថា ការធ្វើដំណើររបស់រថភ្លើងល្បឿនលឿននេះ អាចលើសពី ១០ លានដងក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Global times
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


