ព័ត៌មានជាតិ
រដ្ឋកំពុងពន្លឿននៃការប្រមូលធាតុចូលលើការសិក្សាបឋមនៃគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (METRO) នៅភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោងដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងភាគីពាក់ព័ន្ធដើម្បីវាយតម្លៃ និងកំណត់ជាជំហានបឋមនូវតម្រាយផ្លូវសម្រាប់ការសាងសង់បណ្ដាញផ្លូវរថភ្លើងក្រោមដី(METRO) ដែលគ្រោងនឹងសាងសង់នៅក្នុងរាជធានីភ្នំពេញនាពេលខាងមុខ។

ផែនការនៃការសាងសង់ METRO ដោយបានបើកឱ្យមានការសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោងដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
បើតាមក្រសួងសាធារណការលើកឡើងថា៖«កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍សិក្សា ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ ដើម្បីវាយតម្លៃលទ្ធផលសិក្សា។ អង្គប្រជុំក៏បានពិនិត្យមើល និងពិភាក្សាគ្នាផងដែរអំពីលក្ខណៈវិនិច្ឆ័យ និងការកំណត់ជាជំហានបឋមនូវតម្រាយផ្លូវសម្រាប់ការសាងសង់បណ្ដាញផ្លូវរថភ្លើងក្រោមដី(METRO)»។

កាលពីដើមខែមិនា ឆ្នាំ២០២៥ ក្រុមការងារជំនាញចាប់ផ្តើមបើកកិច្ចប្រជុំលើកទី១ លើការអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញជាមួយក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
លោក ឡេង ធនយុទ្ធា បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួមពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រី JIN Wang ( Project Team Leader ) ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋាភិបាលផងដែរ។ ។
ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃAIIB បានចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។

ការសិក្សានេះគ្រាន់តែជាការសិក្សាការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ ដែលក្រសួង និងសាលាក្រុងភ្នំពេញ បានសិក្សារួចមកហើយ រួមមាន light rail train, Automated Guide Transit, Bus Rapid Transit, Tramways ដើម្បីឱ្យក្រសួងមានមូលដ្ឋានក្នុងការជ្រើសរើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបានបរិស្ថាន និងសោភណភាពទីក្រុង និងមានតម្លៃសមរម្យជូនប្រជាជនទូទៅ ហើយមិនមែនមានន័យថា សិក្សាចប់ ដាច់ខាតត្រូវតែសាងសង់នោះទេ។ នេះបើយោងតាមក្រសួងដែលបានគូសបញ្ជាក់កន្លងមក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


