ព័ត៌មានអន្ដរជាតិ
កងទ័ព អ៊ីស្រាអែល ឡោមព័ទ្ធតំបន់មួយទៀតនៅភាគខាងជើង ហ្គាហ្សា និងត្រៀមបើកការវាយលុកតាមជើងគោក
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារបានប្រកាសឡោមព័ទ្ធទាំងស្រុងនូវតំបន់ Jabalia ភាគខាងជើងហ្គាហ្សា ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការវាយលុកតាមជើងគោកទ្រង់ទ្រាយធំបន្ថែមទៀត ក្នុងគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។

កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងរបស់យើងបានបើកការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ Jabalia ដែលជាជំរំជនភៀសខ្លួន និងជាទីប្រជុំជនមានពលរដ្ឋរស់នៅច្រើនបំផុតក្នុងតំបន់ហ្គាហ្សា ដើម្បីត្រៀមខ្លួនសម្រាប់សមរភូមិប្រយុទ្ធតាមជើងគោកបន្ថែមទៀត” ។
ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលក៏បានអះអាងបំផ្លាញច្រកចូលផ្លូវរូងក្រោមដីចំនួន ៣ កន្លែងដែលកំពុងប្រតិបត្តិការដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស រួមជាមួយជើងទម្របាញ់គ្រាប់រ៉ុកកែតជាច្រើន ហើយនេះក៏ជាសញ្ញាបើកផ្លូវសម្រាប់ទាហានក្នុងការវាយទម្លុះចូលជ្រៅទៅកាន់តំបន់ Jabalia ផងដែរ ។

នេះគឺជាប្រតិបត្តិការវាយទម្លុះចូលទៅក្នុងតំបន់មួយផ្សេងទៀតប្រឆាំងនឹងតំបន់ហ្គាហ្សា ខណៈកាលពីថ្ងៃទី២៧ ខែតុលា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការជើងគោកដំណាក់កាលទី ២ ដ៏សាហាវរបស់ខ្លួនរួចទៅហើយ លើតំបន់របស់ប៉ាឡេស្ទីនមួយនេះ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ៩,៧៦០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


