ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស៣០នាក់ របួស១០០នាក់
ក្រុមហាម៉ាសនិយាយថា មនុស្សយ៉ាងតិច ៣០ នាក់បានស្លាប់ និង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើសាលារៀនមួយកន្លែងដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ។

ក្រុមហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានផ្តោតលើសាលា Abu Hussein ដែលឧបត្ថម្ភដោយទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ក្នុងតំបន់ជំរំជនភៀសខ្លួន Jabalia។
ការវាយប្រហារនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការផ្អាកបាញ់មនុស្សធម៌ នឹងចាប់អនុវត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការអត្ថាធិប្បាយណាមួយ ពីកងទ័ពអ៊ីស្រាអែលនៅឡើយទេ ។

សូមបញ្ជាក់ថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយឆ្មក់ឆ្លងដែនដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១៤,៨៥៤ នាក់ រួមទាំងកុមារ ៦,១៥០ នាក់ និងស្ត្រីជាង ៤,០០០ នាក់ផងដែរ ខណៈចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលវិញ មានប្រហែល ១,២០០នាក់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រកាសច្បាំងសង្គ្រាមរយៈពេលវែង ក្រោយបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


