ព័ត៌មានអន្ដរជាតិ
បាតុករមួយចំនួនរងរបួស បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបាញ់គ្រាប់ជ័រ
នៅថ្ងៃអង្គារទី៩ខែកុម្ភៈនេះ ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមបាតុករនៅទូទាំងប្រទេស ប្រឆាំងបម្រាមប្រមូលផ្តុំដែលដាក់ដោយយោធា។
ការតវ៉ាបានផ្ទុះឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុនថ្វីបើមានការព្រមានពីរបបយោធាថ្មីថា ពួកគេនឹងចាត់វិធានការប្រឆាំងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាពក៏ដោយ។
នៅទីក្រុងណៃពិដោ សាក្សីបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ាបន្ទាប់ពី បាញ់ទឹកដាក់ពួកគេកាលពីថ្ងៃចន្ទ។
ពលរដ្ឋម្នាក់បានប្រាប់ AFP ថា “ពួកគេបានបាញ់ព្រមានឡើងទៅលើមេឃចំនួន២គ្រាប់ បន្ទាប់មកពួកគេបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ា”។ ពលរដ្ឋដដែលបន្ថែមថា គាត់បានឃើញមនុស្សមួយចំនួនរងរបួស។
យោធាបានហាមឃាត់ការប្រមូលផ្តុំមនុស្សលើស៥នាក់ក្នុងទីក្រុង យ៉ាំងហ្គោន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសក៏ដូចជាទីក្រុង ណៃពិដោ និងតំបន់ផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។
បម្រាមគោចរនៅពេលយប់ ក៏ត្រូវបានដាក់នៅតាមតំបន់ផ្ទុះការតវ៉ាផងដែរ។
ប៉ុន្តែនៅថ្ងៃអង្គារនេះ ការតវ៉ាថ្មីៗបានកើតឡើងនៅផ្នែកផ្សេងៗនៃទីក្រុងយ៉ាំងហ្គោន រួមមានទាំងនៅជិតទីស្នាក់ការកណ្តាលនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត