ព័ត៌មានអន្ដរជាតិ
លោក Netanyahu ថា អ៊ីស្រាអែល នឹងបោសសម្អាតវិហារឥស្លាមដែលបំពាក់បំប៉នមនោគមវិជ្ជាបែបបំពុល
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់មេបណ្ដាញសង្គម X លោក Elon Musk ក្នុងបទសម្ភាសន៍មួយថា អ៊ីស្រាអែលនឹងបោសសម្អាតវិហារឥស្លាម និងសាលារៀនដែលបំពាក់បំប៉នមនោគមវិជ្ជាបែបបំពុលក្នុងតំបន់ហ្គាហ្សា នៅពេលដែលសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាសបានបញ្ចប់ ។

ថ្លែងទៅកាន់មហាសេដ្ឋី Elon Musk ក្នុងបទសម្ភាសន៍មួយដែលផ្សាយបន្តផ្ទាល់នៅលើបណ្ដាញ X, លោក Netanyahu បាននិយាយថា ការបំផ្លិចបំផ្លាញរបស់ក្រុមហាម៉ាសនឹងក្លាយជា “ប្រផ្នូល” នៃការផ្លាស់ប្តូរសាសនាឥស្លាមជាប្រព័ន្ធបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ។
លោក Netanyahu លើកឡើងថា “យើងត្រូវធ្វើឲ្យតំបន់ហ្គាហ្សាគ្មានយោធា បន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ក្រុមហាម៉ាស ។ យើងត្រូវលុបបំបាត់រ៉ាឌីកាល់ហ្គាហ្សា ប៉ុន្តែវាក៏នឹងចំណាយពេលមួយរយៈធំផងដែរ ជាពិសេសការងារនៅវិហារឥស្លាម និងនៅតាមសាលារៀន រួមជាមួយកន្លែងផ្សេងៗទៀតដែលកុមារមិនស្គាល់តម្លៃរបស់ពួកគេ ហើយបន្ទាប់មកយើងត្រូវកសាងតំបន់ហ្គាហ្សាឡើងវិញ” ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានប្រាប់លោក Elon Musk ទៀតថា “ដំបូងឡើយអ្នកត្រូវតែកម្ចាត់របបបំពុលសង្គម ដូចដែលអ្នកបានធ្វើនៅប្រទេសអាល្លឺម៉ង់ ក៏ដូចដែលអ្នកបានធ្វើនៅប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ” ។
ពេញមួយយុទ្ធនាការផ្លូវអាកាស និងជើងគោករបស់អ៊ីស្រាអ៊ែលនៅក្នុងតំបន់ប៉ាឡេស្ទីនរយៈពេល ៧ សប្តាហ៍កន្លងមកនេះ លោក Netanyahu បានប្រកាសម្តងហើយម្តងទៀតថា ក្រុមហាម៉ាសត្រូវតែបាត់ស្រមោលចេញពីទឹកដីមួយនេះ បន្ទាប់ពីប្រតិបត្តិការបោសសម្អាតត្រូវបានបញ្ចប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,០០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីស្រាអែល ថា ក្រុមហាម៉ាស មិនគោរពប្រតិបត្តិការផ្អាកបាញ់មនុស្សធម៌នៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


