Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថា ក្រុមហាម៉ាស មិនគោរពប្រតិបត្តិការផ្អាកបាញ់មនុស្សធម៌នៅ​ហ្គាហ្សា

បានផុស

នៅ

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអង្គារថា ប្រតិបត្តិការផ្អាកបាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំពាន ដោយសារតែមានទាហានជាច្រើននាក់បានរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះប្រដាប់អាវុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IDF បានសរសេរនៅលើឆានែល Telegram ថា “ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មានការផ្ទុះចំនួន ៣ នៅជិតកងទ័ព IDF ក្នុងទីតាំង ២ ផ្សេងគ្នានៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដោយរំលោភលើក្របខ័ណ្ឌនៃប្រតិបត្តិការផ្អាកបាញ់មនុស្សធម៌ ខណៈនៅក្នុងទីតាំងមួយផ្សេងទៀត ក្រុមប្រដាប់អាវុធក៏បានបើកការបាញ់ប្រហារទៅលើកងទ័ពផងដែរ” ។

កាលពីសប្តាហ៍មុន អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានប្រកាសបទឈប់បាញ់រយៈពេល ៤ ថ្ងៃដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំងមួយចំនួន ក៏ដូចជាអនុញ្ញាតឲ្យផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាផងដែរ ។ ទោះយ៉ាងណា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កាតាប្រកាសសម្រេចបានកិច្ចព្រមព្រៀងថ្មី ដោយបន្តបទឈប់បាញ់មនុស្សធម៌រយៈពេល ២ ថ្ងៃបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,០០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រមុខ UN ថា ត្រឹមការផ្អាកបាញ់មនុស្សធម៌ប៉ុណ្ណឹង មិនអាចដោះស្រាយ​បញ្ហាសំខាន់ៗនៅហ្សាហ្គាបានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម