ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ីរ៉ង់ ពួតដៃគ្នាប្រឆាំងនឹងទណ្ឌកម្មរបស់ អាមេរិក
ប្រទេសរុស្ស៊ី និងអ៊ីរ៉ង់កាលពីអង្គារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីដែលដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ខណៈបន្ទាប់ពីពិធីចុះហត្ថលេខានោះហើយ រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរក៏បានពិភាក្សាគ្នាអំពីការពង្រីកទំនាក់ទំនងទ្វេភាគីផងដែរ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយ មុនកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian នៅទីក្រុងមូស្គូថា “ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយស្តីពីមធ្យោបាយ និងយុទ្ធសាស្ត្រទប់ទល់ កាត់បន្ថយ ក៏ដូចជាការទូទាត់សងសម្រាប់ផលវិបាកអវិជ្ជមាននៃវិធានការបង្ខិតបង្ខំជាលក្ខណៈឯកតោភាគីរបស់អាមេរិក” ។
លោក Lavrov បាននិយាយទៀតថា “កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការបង្កើនការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងដោយសមាជិកនៃសហគមន៍ពិភពលោក ដើម្បីយកឈ្នះលើទណ្ឌកម្មខុសច្បាប់ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រើវាជាការជំនួសផ្នែកការទូត” ។

ក្នុងអំឡុងពេលកិច្ចពិភាក្សានោះដែរ ទាំងអ៊ីរ៉ង់ និងរុស្ស៊ី ដែលប្រទេសទាំងពីរសុទ្ធសឹងតែត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក ក៏បានពង្រឹង និងពង្រីកទំនាក់ទំនងផ្នែកនយោបាយ និងសេដ្ឋកិច្ចទ្វេភាគី ដើម្បីទប់ទល់នឹងទង្វើមិនគម្បីណាមួយបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់លោក Lavrov និងលោក Amir-Abdollahian ធ្វើឡើង បន្ទាប់ពីអ្នកការទូតទាំងពីរបានចូលរួមក្នុងកិច្ចពិភាក្សាជាមួយរដ្ឋកាសព្យែនទាំង ៥ ដែលក៏ត្រូវបានចូលរួមផងដែរដោយសមភាគីអាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងតួកម៉េនីស្ថាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ តើសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នឹងបិទបញ្ចប់ដោយរបៀបណា?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


