ព័ត៌មានអន្ដរជាតិ
រកឃើញវាលស្រែអាយុកាល ៥៥០០ឆ្នាំ នៅប្រទេស ចិន
ក្រុមបុរាណវិទូ បានរកឃើញទីតាំងទំហំ១០០០ម៉ែត្រការ៉េ នៅក្នុងតំបន់វប្បធម៌ Hemudu នៃទីក្រុង Ningbo ដោយនេះលាតត្រដាងពីប្រព័ន្ធធារាសាស្រ្តសម័យបុរាណ សំណល់នៃការដាំដុះស្រូវ និងព័ស្តុតាងនៃជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ទន្លេ Yangtze ខាងក្រោម ហើយអ្វីដែលចាប់អារម្មណ៍បំផុតគឺថា ការរកឃើញបុរាណវត្ថុយុគថ្មរំលីង នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានបង្ហាញពីវាលស្រែបុរាណ ដែលមានអាយុកាលប្រមាណពី ៥៣០០ទៅ៥៥០០ឆ្នាំ។

ការរកឃើញនេះ ក៏រៀបរាប់អំពីសកម្មភាពរបស់មនុស្សសម័យនោះ ដូចដែលរាយការណ៍ដោយបណ្ឌិត្យសភាស្រាវជ្រាវទីក្រុង Ningbo ផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ដែរ។
ក្នុងអំឡុងពេលនៃការជីកកកាយ បុរាណវិទូបានរកឃើញពំនូកចំនួន៣ អណ្តូង៩ និងដាននៃស្រូវនិងស្មៅ។ ពួកគេក៏បានរកឃើញប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូ និងផ្លូវដែលតភ្ជាប់វាលស្រែទៅផ្ទះអ្នកស្រុកផងដែរ។
ការសិក្សាបង្ហាញថា រណ្តៅទាំងនេះគឺជាលទ្ធផលនៃជីកយកផ្លូវទឹក ដើម្បីភ្ជាប់ទៅប្រឡាយជុំវិញ ហើយវាបង្ហាញឲ្យឃើញនូវប្រព័ន្ធកសិកម្មសម័យបុរាណដ៏ទូលំទូលាយ ហើយផ្តល់ជាចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសកសិកម្ម នៅក្នុងតំបន់វាលទំនាប។

វប្បធម៌ Hemudu ដែលមានដើមកំណើតមកពីទីប្រជុំជន Hemudu នៃទីក្រុង Ningbo គឺជាអរិយធម៌បុរាណមួយ ដែលល្បីល្បាញដោយសារការរីកចម្រើនផ្នែកកសិកម្ម និងសំណង់អគារដ៏ទាក់ភ្នែក។
កាលពីខែធ្នូឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ក្រុមបុរាណវិទូបានរកឃើញវាលស្រែចំណាស់ជាងគេបំផុតរបស់ពិភពលោកនៅតំបន់ Yuyao នៃខេត្ត Zhejiang ប្រទេសចិន ដែលមានអាយុកាលប្រហែល៦៣០០ឆ្នាំ។
មានទីតាំងនៅ Shi’ao ក្បែរតំបន់ Hemudu, វាលស្រែបុរេប្រវត្តិទាំងនេះ បានគ្របដណ្តប់លើផ្ទៃដីប្រហែល៩០០០០០ម៉ែត្រការ៉េ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ភ្ជួរស្រែប្រទះឃើញគ្រាប់មីន ខ្នាត១២០អុក មិនទាន់ផ្ទុះនៅកណ្តាលវាលស្រែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


