សន្តិសុខសង្គម
ភ្ជួរស្រែប្រទះឃើញគ្រាប់មីន ខ្នាត១២០អុក មិនទាន់ផ្ទុះនៅកណ្តាលវាលស្រែ
បាត់ដំបង ៖ គ្រាប់ផ្លោងទំហំ ១២០ មីល្លីម៉ែត្រ ប្រភេទអុក ដែលនៅមានគុណភាព ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចជំនាញដើម្បីប្រគល់បន្តឲ្យកម្លាំងស៊ីម៉ាក់ ខណៈដែលប្រជាពលរដ្ឋភ្ជួរស្រែប្រទះឃើញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៥០នាទី អធិការដ្ឋាននគរបាល ស្រុកបវេល បានទទួលគ្រាប់ ចំនួន១គ្រាប់ ទំហំ ១២០មីល្លីម៉ែត្រ ប្រភេទអុក មិនទាន់ផ្ទះចំនួន ១គ្រាប់ ពីប្រជាពលរដ្ឋ ឈ្មោះ សូ សំអាត ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបវេល បាត់ដំបង។

របាយការណ៍បានបន្តថា នៅពេលដែលប្រជាពលរដ្ឋកំពុងភ្ជួរស្រែ ក៏បានប្រទះឃើញគ្រាប់នេះអណ្តែតឡើង ធ្វើឲ្យគាត់មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែគ្រាប់នេះវាមានទំហំធំពេក រួចគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។
បច្ចុប្បន្នគ្រាប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ព្រៃខ្ពស់ ដើម្បីប្រគល់បន្តទៅមន្ត្រីស៊ីម៉ាក់ដែលនៅក្បែរ យកទៅកម្ទេចចោលតាមជំនាញ ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


