ព័ត៌មានអន្ដរជាតិ
លោក Netanyahu ៖ “ប្រតិបត្តិការសឹករបស់ អ៊ីស្រាអែល គឺស្របច្បាប់ ហើយយុត្តិធម៌ពិតជាឈរនៅខាងយើង”
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទនៅតែរក្សាពាក្យសម្ដីរបស់ខ្លួនដដែលថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបគឺជា “រឿងស្របច្បាប់” ហើយយុត្តិធម៌គឺពិតជាឈរនៅខាងអ៊ីស្រាអែល ។

លោក Netanyahu បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា សង្រ្គាមនៅតែកំពុងក្ដៅគគុកទាំងនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ក្រោមគោលដៅកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស បញ្ជូនចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ ជាពិសេសគឺការធានាដល់តំបន់ហ្គាហ្សា មិនឲ្យវិលទៅរកការគំរាមកំហែងដល់ប្រទេសអ៊ីស្រាអែលទៀតនោះឡើយ ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា វាក៏មិនអាចទៅរួចនោះដែរ ដែលត្រូវប្រើដៃម្ខាងក្នុងការកម្ចាត់ក្រុមហាម៉ាស និងដៃម្ខាងទៀតទប់សម្ពាធពីបរទេសឲ្យបញ្ចប់សង្គ្រាម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ីស្រាអែលហាក់ដូចជាមិនខ្វល់ពីការព្រមានពីបរទេសឡើយ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយពេលដែលការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការវាយប្រហារលើគោលដៅក្រុមហាម៉ាសជាង ៣,៥០០ កន្លែងក្នុងតំបន់ហ្គាហ្សា ។

ស្របពេលជាមួយគ្នានេះ អ៊ីស្រាអែលអះអាងថា ការបន្តវាយសង្គ្រប់របស់ខ្លួននៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា គឺដោយសារតែសង្ស័យថា មេដឹកនាំក្រុមប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្គាហ្សាគឺលោក Yahya Sinwar កំពុងលាក់ខ្លួននៅក្នុងទីក្រុង Khan Younis ។
គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះភាគីខាងអ៊ីស្រាអែលបានបាត់បង់ជីវិតមនុស្សប្រមាណ ១,២០០ នាក់ និងទាហាន ១០៤ នាក់ ខណៈនៅតំបន់ហ្គាហ្សាមានជនស៊ីវិលជាង ១៨,២០០ នាក់ត្រូវបានសម្លាប់ និងប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ក្រោយការវាយប្រហារមិនប្រណីដៃរបស់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


