ព័ត៌មានអន្ដរជាតិ
លោក Netanyahu ព្រមាន លីបង់ ប្រយ័ត្នធ្លាក់ខ្លួនដូចតំបន់ហ្គាហ្សា បើក្រុមហេសបូឡាប្រកាសសង្គ្រាម
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានព្រមានប្រទេសលីបង់អំពីផលវិបាក ក៏ដូចជាធ្លាក់ខ្លួនដូចនៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមប្រដាប់អាវុធហេសបូឡា សម្រេចចិត្តលូកដៃចូលក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល ។

លោក Netanyahu បានប្រាប់ទាហានមួយក្រុមថា “ប្រសិនបើក្រុមហេសបូឡាសម្រេចចាប់ផ្តើមធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងអ៊ីស្រាអែល នោះពួកគេក៏នឹងមើលឃើញទីក្រុង Beirut និងទីក្រុងលីបង់ភាគខាងត្បូង ធ្លាក់ចូលក្នុងរណ្ដៅ និងខ្ទេចខ្ទីដូចគ្នាទៅនឹងទីក្រុងហ្គាហ្សា និងទីក្រុង Khan Younis របស់ប៉ាឡេស្ទីនផងដែរ” ។
ការព្រមានរបស់លោក Netanyahu បានកើតមានឡើង បន្ទាប់ពីមើលឃើញថា ក្រុមហេសបូឡាអាចនឹងក្លាយជាភាគីទី ៣ លូកដៃចូលរួមក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ក្រោយពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការបាញ់ផ្លោងទៅលើព្រំដែនភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់ទាហានម្នាក់ និង ៣ នាក់ផ្សេងទៀតរងរបួស ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ក៏បានលើកឡើងផងដែរថា អ៊ីស្រាអែលក៏មានផែនការបណ្ដេញក្រុមហេសបូឡាឲ្យចេញពីតំបន់ព្រំដែនជាប់ទន្លេ Litani នៅភាគខាងត្បូងប្រទេសលីបង់ ជាពិសេសអ៊ីស្រាអែលប្តេជ្ញានឹងនាំជ័យជម្នះទាំងលើក្រុមហាម៉ាស និងក្រុមហេសបូឡា ហើយនឹងកម្ចាត់ក្រុមទាំងនេះដោយមិនចាំបាច់មានការពឹងពាក់ពីអ្នកណាឡើយ ។
ភាពតានតឹងថ្មីបានផ្ទុះឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ចំពេលមានការបាញ់ស្រោចកាំភ្លើងធំដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុត ចាប់តាំងពីភាគីទាំងពីរបានតស៊ូប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំកាលពីឆ្នាំ ២០០៦ ខណៈបច្ចុប្បន្នក៏នៅតែមានការសង្គ្រឺតធ្មេញដាក់គ្នាផងដែរ ។

ទន្ទឹមនោះ ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហេសបូឡាក៏បានកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្មផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៧,៧០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៨,៧០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ វាយប្រហារសម្លាប់ទាហាន លីបង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


